ប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និងជនរងគ្រោះដោយគ្រោះធម្មជាតិ នៅស្រុកសៀមប៉ាងទទួលបានអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី!

ខេត្តស្ទឹងត្រែង៖នៅថ្ងៃទី២៥មិថុនា២០២៥នេះឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី នៃពិធីចែកអំណោយ ដល់គ្រួសារក្រីក្រ ប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និងជនរងគ្រោះដោយគ្រោះ  ធម្មជាតិ នៅស្រុកសៀមប៉ាងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ផ្តល់ជូនតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រគល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ មកពីឃុំស្រែសំបូរ និងឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ 

  ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៏ថាអំណោយដ៏ថ្លៃថ្លា ដែលបានផ្តល់ជូនពុកម៉ែបងប្អូន ដើម្បីសម្រាលការលំបាកមួយរយៈ តែស្បៀងទាំងនេះ មិនអាចបំពេញតម្រូវការរបស់ពុកម៉ែបងប្អូននោះទេ តែជាការជួយសម្រាលបន្ទុកបានមួយរយៈ ។

 ក្នុងនោះ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីសម្បទា ដែលមានមន្ទីរសង្គមកិច្ចខេត្តស្ទឹងត្រែង ជាសេនាធិការឱ្យក្រសួង បាននាំយកអំណាយរបស់រាជរដ្ឋាភិបាល មកចែកជូនប្រជាពលរដ្ឋនៅពេលនេះដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលជួបប្រទះ ខ្វះខាត និងដោះស្រាយជីវភាពរបស់បងប្អូនបានមួយកំរិត សំដៅការអភិវឌ្ឍន៍ រួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនឱ្យកាន់តែល្អថែមទៀត ។ 

ឯកឧត្តម ក៏បានថ្លែងរាយការណ៍នូវសភាពការអំពីការឈ្លានពាន ពីប្រទេសជិតខាងនោះគឺប្រទេសថៃ ដែលមានចេតនាចង់បានទឹកដី និងប្រាសាទមួយចំនួន ដែលកើតចេញពីជម្លោះនយោបាយ ក្នុងប្រទេសថៃ ។ និងបានអំពាវនាវដល់បងប្អូនដែលកំពុងចំណាក់ស្រុកទៅធ្វើការនៅប្រទេសថៃ សូមត្រឡប់មកកាន់មាតុភូមិ ហើយនៅទូទាំងប្រទេសតម្រូវការសំរាប់ការងាររាប់ម៉ឺនកន្លែង ដោយឡែកសំរាប់ខេត្តស្ទឹងត្រែងខ្វះកំលាំងកម្មករជាង៥០០០ពាន់នាក់។

ឯកឧត្តម អភិបាលខេត្ត បន្តថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា អាណត្តិទី៧នេះ និងបន្តធ្វើឱ្យប្រទេសមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័នលើគ្រប់វិស័យ ព្រមទាំងបានយកចិត្តទុកដាក់គិតគូសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស គឺមិនឱ្យប្រជាពលរដ្ឋ ខ្វះខាតលំបាកនោះទេ។Samneang

You might like

Leave a Reply

Your email address will not be published. Required fields are marked *