អាជ្ញាធរខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត រង់ចាំសម្របសម្រួលជូនបងប្អូន ប្រជាពលរដ្ឋដែលបានវិលត្រលប់មកប្រទេសកំណើតយើងវិញ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត !!

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក លៀម សូដា អភិបាលរងខេត្ត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំង ក្រុមការងារអង្គភាពពាក់ព័ន្ធ កំពុងរង់ចាំសម្របសម្រួលជូនបងប្អូន ប្រជាពលរដ្ឋដែលបានវិល ត្រលប់មកប្រទេសកំណើតយើងវិញ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

ក្នុងនោះដែរក៏មានការចូលរួមពីក្រុមការងារ យុវជនដើម្បីជួយសម្រួល ក្នុងការជួយជញ្ជូនអីវ៉ាន់ របស់បងប្អូនប្រជាពលរដ្ឋយើងផងដែរ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *