សម្ដេចតេជោ នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ថា សូមកងទ័ពទាំងឡាយកុំខ្លាច នៅក្នុងការវាយប្រហារជាមួយសត្រូវ ដែលឈ្លានពានយើង

(ខេត្តឧត្តរមានជ័យ)៖ សម្ដេចតេជោ នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានប្រកាសទទួល យកតាមសំណើរបស់ មេបញ្ជាការទាំងឡាយ នូវភារកិច្ចជាអគ្គភស្ដុភាជាន់ខ្ពស់ សម្រាប់កងកម្លាំង ប្រដាប់អាវុធ ។

សម្ដេចអគ្គមហា សេនាបតីតេជោ នាយកឧត្តមសេនីយ៍ ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន ប្រធានព្រឹទ្ធសភា  និងជាប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានប្រកាសដូច្នេះក្នុងឱកាស អញ្ជើញជួបប្រជុំជាមួយ  មេបញ្ជាការអង្គភាព ចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មាន ឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទទួលយកតាម សំណើរបស់មេបញ្ជាការ ទាំងឡាយ នូវភារកិច្ចជា អគ្គភុស្ដភាជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់ អាវុធរបស់យើង ដែលជាការបញ្ជាក់យ៉ាង ច្បាស់ពីសម្ដេចនៅក្នុង ការជួយដល់កងទ័ពរបស់យើង ជាពិសេស គឺជាការធានានូវការផ្គត់ផ្គង់ ដល់កងកម្លាំងរបស់យើង  ដែលកំពុងតែប្រឈម មុខជាមួយនឹងសត្រូវ ។

នៅក្នុងឱកាសនេះ សម្ដេចតេជោ នាយកឧត្តមសេនីយ៍ផុត លេខផ្កាយមាសប្រាំ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា សូមកងទ័ពទាំងឡាយកុំខ្លាច នៅក្នុងការវាយប្រហារជាមួយសត្រូវដែលឈ្លានពានយើង ។

សូមជម្រាបថា សម្តេចតេជោ នាយឧត្តមសេនីយ៍ ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា  បានអញ្ជើញដល់ក្រុមសំរោង ខេត្តឧត្តរមានជ័យនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏ អង់អាចក្លាហានបំផុតការពារ ទឹកដីជាប់ព្រំដែនថៃ ។

សម្តេចតេជោ ហ៊ុន សែន ជាអគ្គមេបញ្ជាការកំពូល ដែលបានយកចិត្តទុក្ខដាក់ ខ្ពស់បំផុតចំពោះយោធា ហើយក៏ជាអគ្គមេបញ្ជាការ ដែលពោរពេញដោយយុទ្ធសាស្ត្រ សង្គ្រាមវាយយកឈ្នះលើ សមរភូមិសង្គ្រាម ។

គួរបញ្ជាក់ថា កងទ័ព និងសព្វាវុធដ៏ទំនើបៗ របស់កម្ពុជា ត្រូវបានចល័តចេញពីបន្ទាយ ឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនថៃ ទិសខេត្តឧត្តរមានជ័យ និងព្រះវិហារ បន្ទាប់ពីទាហានថៃ លបលួចបាញ់ប្រហារទាហាន ខ្មែរលើដីខ្មែរ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ។ មកដល់ពេលនេះ ទាំងទាហាន និងសព្វាវុធរបស់កម្ពុជា ត្រូវបានត្រៀម បម្រុងជាប់ប្រចាំ ដើម្បីការពារទឹកដីក្នុងករណី មានការឈ្លានពានណា មួយពីកងទ័ពថៃ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *