យោធាភូមិភាគ២ថៃ ចេញវិធានការថ្មី កែសម្រួលលើការបើក បិទច្រកព្រំដែនមួយ ចំនួនជាមួយកម្ពុជា ដោយមិនខ្វល់ពី រដ្ឋាភិបាលថៃឡើយ…..

(ប្រទេសថៃ)៖ បន្ទាប់ពីប្រកាសបិទច្រកទាំងអស់ ជាមួយកម្ពុជាហើយនោះ នៅពេលនេះ យោធាភូមិភាគ២ របស់ថៃ ដែលគេដឹងថា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក Boonsin Padklang បានចេញបទបញ្ជាថ្មី ដោយកែសម្រួលលើការបើក បិទច្រកព្រំដែនមួយ ចំនួនជាមួយកម្ពុជា ដោយមិនខ្វល់ពី រដ្ឋាភិបាលថៃឡើយ។

មណ្ឌលប្រតិបត្តិការ កងទ័ពភូមិភាគទី២ របស់ថៃ នៅថ្ងៃនេះបានចេញវិធាន ការអំពីការបើកបិទច្រក ជាមួយកម្ពុជាដូចតទៅ៖

១៖ ច្រកព្រំដែនអន្តរជាតិឆងចោម ឃុំដាន ស្រុកកានឆឺង ខេត្តសុរិន្ទ៖ បើក-បិទជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៦:០០ ព្រឹក ដល់២២:០០នាទីយប់

២៖ ច្រកព្រំដែនអន្តរជាតិឆងសាង៉ាំ ឃុំប្រៃផាត់ថាណា ស្រុកភូស៊ីង ខេត្តស៊ីសាកេតៈ បើក-បិទជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧:០០ ព្រឹក ដល់២២:០០ នាទីយប់

៣៖ ច្រកតំបន់ពាណិជ្ជកម្មសាយតាគូ ឃុំចាន់ថាភេត ស្រុកបានគ្រួត ខេត្តបុរីរ៉ាំ : បើក-បិទជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ១៥:០០ នាទីល្ងាច

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ យោធាភូមិភាគី២របស់ថៃ បានចេញបញ្ជាឱ្យបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា ដោយអនុញ្ញាតឱ្យចេញចូលតែ សិស្សានុសិស្ស និងអ្នកជំងឺដែលត្រូវការការព្យាបាលបន្ទាន់ប៉ុណ្ណោះតែប៉ុណ្ណោះ។

ទោះជាយ៉ាងនេះក្តី មជ្ឈមណ្ឌលគ្រប់គ្រងព្រំដែនរបស់ថៃ បែរជាចេញមកបញ្ជាក់ថា ព្រំដែនកម្ពុជា-ថៃ ទាំងអស់ នៅតែបើកដំណើរការធម្មតា មិនមានការបិទនោះទេ។ នេះបើយោងតាម ការចុះផ្សាយពីសារព័ត៌មាន Khaosod៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *