ស្ទឹងត្រែងៈនៅសាលប្រជុំសាលាក្រុងស្ទឹងត្រែងនារសៀលថ្ងៃទី៣ខែមករាឆ្នាំ២០២៣ថ្នាក់ដឹកនាំខេត្តនិងថ្នាក់ដឹកនាំរដ្ឋបាលក្រុងស្ទឹងត្រែងបានរៀបចំពិធីប្រកាសតែងតាំងមុខតំណែងអភិលរងក្រុងចំនួន៣នាក់និងនាយករដ្ឋបាលក្រុងចំនួន១នាក់ ក្រោមវត្តមានលោកជំទាវ កែវ សាវឿន អភិបាលរងខេត្ត តំណាងអោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីលោក សាយ កុសល់ អភិបាលក្រុង កងកម្លាំងទាំង៣ប្រភេទ ក្រុមប្រឹក្សាសង្កាត់ទាំង៤ ប៉ុស្តិ៍រដ្ឋសង្កាត់ទាំង៤ ស្មៀនសង្កាត់ និងអាជីវករផ្សារផងដែរ។
មានប្រសាសន៏នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកជំទាវ កែវ សាវឿន បានលើកឡើងថាការផ្តល់សេវាសាធារណៈគឺជាតួនាទីនិងការទទួលខុសត្រូវដ៏សំខាន់របស់រដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីឆ្លើយតបនិងដោះស្រាយនូវសំណើរសំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។
លោកជំទាវបន្តថា គណៈបញ្ជាការឯកភាពក្រុងស្ទឹងត្រែងត្រូវពង្រឹងគ្រប់គ្រងសភាពការណ៏តាមមូលដ្ឋាន ដើម្បីដាក់នូវវិធាននានា សំដៅទប់ស្កាត់អោយទាន់ពេលវេលានូវរាល់សកម្មភាពប៉ុនប៉ងបង្កអោយភាពចលាចល់វឹកវរនិងអសន្តិសុខក្នុងសង្គម។ទន្ទឹមនិងនេះគណបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ត្រូវធានាការពារសន្តិសុខក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣ខាងមុខនេះ។
ថ្លែងនៅក្នុងពិធីនោះផងដែរលោក សុខ ចាន់សំអឿន លោក ម៉ម ដារ៉ា និង លោក សេង វិរៈ ដែលទើបនឹងប្រកាសទទួលជាអភិបាលរងក្រុងស្ទឹងត្រែង បានឡើង ប្តេជ្ញា គោរពដោយភក្តីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងគោរពប្រតិបត្តិតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពជានិងអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន។
លោកបន្តថា លោកនិងបន្តការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តរក្សាស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមនិងភាពសុខដុមជូន ប្រជាពលរដ្ឋអោយមានភាពប្រសើរឡើង។
លោកបន្ថែមថា លោកនិងបន្តពង្រឹងការផ្តល់សេវារដ្ឋបាលសាធារណៈ ការផ្តល់សេវាសង្គម និង ការអភិវឌ្ឍមូលដ្ឋានដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឲ្យកាន់តេប្រសើឡើងទាំងផ្នែកបរិមាណ គុណភាព ប្រសិទ្ធភាព តម្លាភាព ពោលគឺជំរុញឲ្យការផ្តល់សេវា នៅកៀកកិតនិងប្រជាពលរដ្ឋ សំដៅបង្កើនការជឿទុកចិត្ត ពីប្រជាពលរដ្ឋជាមួយអាជ្ញាធរ ឲ្យកាន់តែប្រសើរឡើង ដើម្បីចូលរួមចំណៃកលើកកម្ពស់ជីវភាពរស់នៅ និងសុខមាលភាពជូនប្រជាពលរដ្ឋឲ្យបានលទ្ធផលជាវិជ្ជមាន ឈានទៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានកំណត់។ ខ្មែរមហានគរ