ឆេះកាស៊ីណូហ្គ្រែនខ្ទេច ខ្ទី ស្ទើរអស់ទាំងស្រុង គិតមកដល់ម៉ោង៩ព្រឹកនេះ មានមនុស្ស ស្លាប់ និង របួស រកឃើញ ៤០នាក់ហើយសមត្ថកិច្ចនៅរុករកបន្ត

ខេត្តបន្ទាយមានជ័យ)៖ នេះបើតាមការឲ្យ ដឹងពីសមត្ថកិច្ចទាំង៣ មានកំពុងអាវុធហត្ថ កំលាំងនគរបាល កំលាំងយោធាបូក រួមទាំងកំលាំងមូលដ្ឋាន និងកំលាំងកាស៊ីណូ និងសមភាពគីថៃផងដែរ បានជួយធ្វើអន្តរាគមន៍ជួយ ពន្លត់ភ្លើងដែល ឆេះកាស៊ីណូហ្គ្រែន ពេញមួយយប់ រហូតដល់ម៉ោង៩ព្រឹកនេះ សមត្ថកិច្ចបានរកឃើញ មានមនុស្ស ស្លាប់និងរងរបួស រហូតដល់ទៅ៤០នាក់ហើយ ចំណែក ឆេះកាស៊ីណូហ្គ្រែននោះ ខ្ទេច ខ្ទី ស្ទើរអស់ទាំងស្រុង បើគិតជាទឹកប្រាក់ រាប់លានដុល្លា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ការឆេះនេះនៅវេលាម៉ោង ១១និង៤០នាទី យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ។

លោកអធិការ ក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង ប្រហែល១២យប់ ថ្ងៃ ទី២៨ ខែធ្នូ ឆ្នាំ២០២២ នោះ មានភ្លើងឆេះចេញពី ក្នុងកាស៊ីណូហ្គ្រេនដាយមិន (Grand Diamond City) នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត យ៉ាងសណ្ធោសណ្ធៅ កន្លះ ម៉ោងក្រោយមក មានសមត្ថកិច្ច និងមន្ត្រីមូលដ្ឋាន  ប្រជាពលរដ្ឋបាន សិទ្ធិសមភាគីថៃ ពួតដៃគ្នាបញ្ចេញរថយន្ត ពន្លត់អគ្គីភ័យជាច្រើន គ្រឿងជួយបាញ់ទឹក យ៉ាងស្រស់ស្រាក់ស្រាំ ដោយសារតែក្នុង កាស៊ីណូហ្គ្រេនដាយមិន សំបូរទៅដោយរបស់ ដែលភ្លើងឆេះរហ័ស ទើបអ្នកបាញ់ទឹកមិន អាចពន្លត់ភ្លើងបាន។

លោកអធិការ ក្រុងប៉ោយប៉ែតបាន ប្រាប់ឲ្យដឹងបន្តទៀតថា ការជួយពន្លត់ភ្លើង របស់សមត្ថកិច្ច រហូតមកដល់ម៉ោង៩ព្រឹក ថ្ងៃទី ២៩នេះ មានអ្នកស្លាប់ប្រុសស្រី ក្នុងហេតុការនេះ ចំនួន១០នាក់ហើយ ដែលបានយក សពចេញ និងអ្នករបួសធ្ងន់ ប្រុសស្រីប្រមាណជា៣០នាក់ ត្រូវបានជួយសង្រ្គោះ ក្នុងនោះ ភាគច្រើនអ្នកស្លាប់និងរបួសជាជនជាតិថៃ ។ ក្រៅពីការស្លាប់ និងរបួសបណ្តាលឲ្យ ខូចខាតអាគារទាំងស្រុង ដែលមានកំពស់ ១៧ជាន់ គួរបញ្ជាក់ផងដែរថា កាស៊ីណូដែលឆេះនេះ មានបុគ្គលិកប្រុសស្រីដល់ទៅ ប្រមាណជា៤០០នាក់ឯណោះ ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ ត្រីបោនប៊ិន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តបន្ទាយមានជ័យ និងមេបញ្ជាការយោធាខេត្ត និងមានការចូល រួមពីខាងភាគីថៃ នៃក្រុមជួយសង្រ្គោះ និងសមត្ថកិច្ចថៃ បានបញ្ជូនរថយន្ត បាញ់ទឹក និងរថយន្តសង្រ្គោះ រថយន្តដឹកសពមកជួយផងដែរ ។ក្នុងករណីនេះ សមត្ថកិច្ចបានប្រើប្រាស់ឡានទឹកអស់ចំនួន៩គ្រឿង អគ្គីភ័យនេះ បានលេបត្របាក់កាស៊ីណូ Grand Diamond City ឆេះ១០០% តែម្ដង គេពុំដឹងថាឆេះនេះមក ពីមូលហេតុអ្វីនោះទេ សមត្ថកិច្ចកំពុងសើប អង្កេតនិងតាមដានបន្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *