ជិះម៉ូតូលឿនពេកជ្រុលទៅបុកបង្គោលសុវត្ថិភាពតាមដងផ្លូវ ស្លាប់ម្នាក់រងបួសស្រាលម្នាក់នៅស្រុកបុរីអូរស្វាយសែនជ័យ!


ស្ទឹងត្រែងៈកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្លូវចូលទីរួមស្រុកបុរីអូរស្វាយសែនជ័យចម្ងាយប្រមាណ៥០០ មែ៉ត្រពីផ្លូវបំបែក ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្ករឡើងដោយខ្លួនឯង ក្នុងទិសដៅពីកើតទៅលិច ដោយសារការជិះម៉ូតូទៅបុកនឹងបង្គោលសុវត្តិភាពខាងជើងផ្លូវ (ផ្លូវកោង)បណ្តាលអោយអ្នកបើកបររងរបួសស្រាល និងអ្នករួមដំណើរម្នាក់ស្លាប់ ក្រោយពេលបញ្ជូនដល់មណ្ឌលសុខភាព ស្រុកបុរីអូរស្វាយសែនជ័យ ។


មន្ត្រីនគរបាលចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានអោយដឹងថាអ្នកបើកបរម៉ូតូឈ្មោះ អាត សុរ៉ាត់ ភេទប្រុស អាយុ ១៥ ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង(រងរបួសស្រាល) បើកបរម៉ូតូម៉ាកវ៉េវអាល់ហ្វាពណ៌ខ្មៅគ្មានផ្លាកលេខ។អ្នករួមដំណើរឈ្មោះ ញ៉ាន់ សាលីកា ភេទ ប្រុស អាយុ២២ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង(ស្លាប់)។
ក្រោយកើតហេតុកម្លាំងនគរបាលបានចុះទៅដល់កន្លែងកើតហេតុ និងនាំ អ្នកបើកបរម៉ូតូ និងម៉ូតូត្រូវបាននាំយកមកអធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីរៀបតាមនីតិវិធីច្បាប់។ចំណែកសពត្រូវបានគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ខ្មែរមហានគរ

​​​​

You might like

Leave a Reply

Your email address will not be published. Required fields are marked *