តើនេះជាគោលការ ជូនដំណឹងរបស់អាជ្ញាធរ ឃុំភ្នំតូច ដែលរឺទេ អោយក្រុមហ៊ុនគ្មានឈ្មោះ គ្មានយីហោ ចុះទៅផ្សារភ្នំតូចជើង អោយអាជីករផ្តិតមេដៃ រុះរើផ្សារដើម្បីសាសង់ថ្មីលក់ជូនអាជីករវិញ ១ម៉ែត្រការ៉េ១៦៨…(ភាគ២)

(ខេត្តបន្ទាមានជ័យ)៖ យោងតាមសេចក្តី ជូនដំណឹងរបស់រដ្ឋបាលឃុំភ្នំតូច លេខ០០៥/២៥សជណ/ភ.ត ចុះនៅថ្ងៃទី០៣ខែមេសាឆ្នាំ២០២៥ យោងកិច្ចប្រជុំ ស្តីពីការពិភាក្សាបញ្ហា កែសម្អផ្សាភ្នំតូច ក្រោមអធិបតីភាព លោក រ័ត្ន ដាស៊ីណង់  អភិបាលនៃ គណៈអភិបាលស្រុកមង្គលបូរី ចុះនៅថ្ងៃទី០៨ខែកុម្ភៈ ឆ្នាំ២០២៥។

រដ្ឋបាលឃុំភ្នំតូច សូមជំរាជូនដំណឹងដល់បងប្អូន អាជីករដែលមានតូបលក់ដូរក្នុងផ្សារភ្នំតូច (ផ្សារថ្មី) ស្ថិតក្នុងភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យឲ្យបានជ្រាប់ថា ដើម្បីឲ្យផ្សារមានសោភ័ណភាពល្អ មានផ្លូវ ប៉េតុងធំទូលាយផ្សារ មានប្រព័ន្ធរំដោះទឹក មានបង្គន់អនាម័យ មានកន្លែងផ្ញើរកង់ ម៉ូតូ និងមានប៉ុស្តិ៍យាមការពារសន្តិសុខ សណ្តាប់ធ្នាប់របស់ផ្សារ។ ក្នុងនោះរដ្ឋបាលឃុំភ្នំ បានពិភាក្សាជាមួយក្រុមជាង និងធ្វើការកែលម្អផ្សារភ្នំតូចឲ្យមានសោភ័ណភាពល្អ ជាផ្សាគំរូក្នុងស្រុក ស្របតាមអនាម័យ កាលការរីកចម្រើនរបស់ប្រទេសជាតិ។

ការជូនដំណឹងខាង លើរបស់រដ្ឋបាលឃុំភ្នំតូច ត្រូវបានក្រុមអាជីករលើកឡើងថា ជារឿងផ្ទុយទៅវិញដោយមាន ក្រុមហ៊ុនឯកជនគ្មាន ឈ្មោះគ្មានយីហោ ចុះមកផ្សារដើរចូលតាមតូប អោយអាជីករតាមតូបផ្តិតមេដៃ ដើម្បីរុះរើតូបនិងសាងសង់ឡើងវិញ លក់ជូនពួកគាត់វិញក្នុង តម្លៃ១ម៉ែត្រការ៉េ១៦៨ដុល្លា បើមិនព្រមផ្តិតមេដៃទេ នោះសាងសង់រួចគ្មាន តូបអោយលក់ទេ។

អាជីករម្នាក់បានប្រាប់អោយដឹងថា ពួកគាត់លក់ដូរក្នុងផ្សារនេះ តដូនតា មកដល់បច្ចុប្បន្ន មិនក្រោម៣០ឆ្នាំឡើង ហើយអោយពួកគាត់ផ្តិតមេដៃរុះរើផ្សារ យកដីសាងសង់ថ្មីឡើងវិញ ដើម្បីលក់ជូនពួកគាត់វិញ ក្នុងតម្លៃ១៦៨ដុល្លា ក្នុងមួយម៉ែត្រការ៉េ នោះពួកគាត់មិនព្រមឡើយ។

អាជីករម្នាក់ទៀតលក់ដូរក្នុងភ្នំតូចដែរតែសុំមិនមញ្ចេញឈ្មោះបានលួចបង្ហើបប្រាប់អោយដឹងថា នេះអាចជាល្បិចឈ្មួញពុះដីល្វែងលក់ ក្រោមរូបភាពសាងសង់ផ្សារថ្មីលក់ជូនអាជីករក្នុងតម្លៃដែលគាត់ទារបានផ្ទុយពីអាជ្ញាធរឃុំភ្នំតូច លើកឡើងថាពិភាក្សាជាមួយក្រុមជាង និងធ្វើការកែលម្អផ្សារភ្នំតូចឲ្យ មានសោភ័ណភាពល្អ ជាផ្សាគំរូក្នុងស្រុក ស្របតាមអនាម័យ កាលការរីកចម្រើនរបស់ប្រទេសជាតិ។

ជុំវិញខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺតំណាងក្រុមហ៊ុននិងអាជ្ញាធរឃុំភ្នំតូចបានឡើយព្រោះគ្មានលេខទំនាក់ទំនង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *