កម្លាំងនគរបាលខេត្តបាត់ដំបងបង្រ្កាបបានគ្រឿងញៀនជិត១០គីឡូក្រាមនិងឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់!
ខេត្តបាត់ដំបងៈដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការ សម្របសម្រួលលេីនីតិវិធីពីឯក ឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ ដំបង
កាលពីថ្ងៃទី០៦និងទី០៧ខែមីនាឆ្នាំ២០២៥ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដែលមានលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងទទួលដឹកនាំផែន បានធ្វេីការបង្រ្កាបគ្រឿងញៀនមួយករណីក្នុងបទល្មេីសជាក់ស្តែងដោយឃា-ត់ខ្លួនមុខសញ្ញាចំនួន០៣នាក់គឺ៖
១-ឈ្មោះ អៀម ឆាម ភេទប្រុសអាយុ ៦៥ឆ្នាំរស់នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
២-ឈ្មោះ ធាម លីស៊ីង ភេទប្រុសអាយុ១៨ឆ្នាំរស់នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
៣-ឈ្មោះ យឿត ផានិង ភេទស្រី អាយុ៣៨ឆ្នាំរស់នៅសង្កាត់វត្តគរក្រុង បាត់ដំបង។
ក្នុងនោះកម្លាំងសមត្ថកិច្ចដកហូតបានគ្រឿងញៀនមេតំហ្វេតាមីន ម៉សទឹកកក ICE ចំនួន០៧ដុំនិង១២ថង់ទម្ងន់
៩៨ ២៩.០៨ក្រាម ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង
ទូរស័ព្ទដៃចំនួន០៤គ្រឿង រថយន្តចំនួន០២គ្រឿងនិងសម្ភារ:ពាក់ព័ន្ធមួយចំនួនទៀត។ដោឡែកពេលនេះសមត្ថកិច្ចរៀបចំបញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់៕ដោយៈណុប ចំណាប់