ខេត្តកំពត: ក្មេងជំទង់ពីរនាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណ:ពេលជិះម៉ូតូជែងមិនប្រយ័ត្ន ត្រូវរថយន្តបែនដឹក
ដីបុកចំពីមុខពេញទំហឹង ក្នុងទិសដៅបញ្ច្រាសទិសគ្នា ក្នុងទិសដៅបញ្រ្ចាសគ្នា។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង នៅវេលាម៉ោង៦និង
៣០នាទីព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ត្រង់ចំណុចមុខស្នាក់ការគណបក្សប្រជាជន ស្រុកកំពង់ត្រាច ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្តុកកំពង់ត្រាច ខេត្តកំពត លើកំណាត់ផ្លូវជាតិលេខ៣១។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាននិយាយថា មុនពេលជួបហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ គេឃើញម៉ូតូក្មេងសិស្សសាលាចិនពីរនាក់ឌុបគ្នាទៅសាលាក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចគ្រោះថ្នាក់ ម៉ូតូរងគ្រោះបានជែងជាមួយរថយន្តខ្នាតធំ ដែលបើកបរស្របគ្នា ស្រាប់តែវាក់អើជាមួយរថយន្តបង្កប្រភេទឡានដឹកដី ដែលកំពុងបោះពួយយ៉ាងលឿនក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា ហើយក៏បុកគ្នាចំពីមុខពេញទំហឹង បណ្តាលអោយក្មេងសិស្សសាលាទាំងពីរនាក់ប៉ើងខ្ទាតដូចស្លឹកកណ្តប ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។
ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់នេះ បង្កឡើងដោយរថយន្តបែនដឹកដីប្រភេទចង្កូតស្តាំ ពាក់ស្លាកលេខ PP-0028 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ។ ចំណែកសិស្សសាលារងគ្រោះទាំងពីរនាក់ ជិះម៉ូតូម៉ាក់ C125 ពណ៌ខ្មៅ ទី១.ឈ្មោះ គឹម សុខគីម ភេទប្រុស អាយុ១៥ឆ្នាំ,ទឺ២.ឈ្មោះ គឹម វណ្ណា ភេទប្រុស អាយុ១៦ឆ្នាំ ទាំងពីរនាក់រស់នៅភូមិ ច្រនៀងទេ ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារ មកទទួលយកទៅគេហដ្ឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ចំណែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចប្រើរថយន្តស្ទូច ដើម្បីបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច សម្រាប់ធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយៈ
សេង ណារិទ្ធ