ពលរដ្ឋខេត្តរតនគិរីស្នើសុំអាជ្ញាធរខេត្តជួយជុសជុលផ្លូវមួយខ្សែស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែងកំពុងរងការខូចខាតធ្ងន់ធ្ងរ!


ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បានស្នើសុំដល់អាជ្ញាធរខេត្ត មេត្តាជួសជុល ឬស្ថាបនាផ្លូវមួយខ្សែ ដែលស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង (ហៅផ្លូវក្រោយពេទ្យ) ដែលជាផ្លូវមានការខូចខាត មិនមានការជួសជុលជាច្រើនឆ្នាំមកហើយ។
បើយោងតាមការឲ្យដឹងពីប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវមួយខ្សែនេះបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យផ្លូវនេះខូចខាតយ៉ាងធ្ងន់ធរបែបនេះ មកពីរថយន្តបែន ដឹកដី ដឹកថ្ម ហើយ បើកលឿនៗណាស់ រហូតដល់ផ្លូវថ្នល់ខូចខាតកាន់តែខ្លាំងៗ ។ម្យ៉ាងវិញទៀត ផ្លូវនេះក៏មិនឃើញមានការជួសជុល ថែទាំ ជាង១០ឆ្នាំ មកហើយ។
ពួកគាត់បានបន្តទៀតថា ដោយឃើញលោកអភិបាលខេត្ត ឡើងថ្មីជាងមួយឆ្នាំមកនេះ លោកមានការយកចិត្តទុកដាក់ស្ថាបនាហេដ្ឋារថនាសម្ព័នផ្លូវក្នុងខេត្ត ដូច្នេះពួកគាត់ បានស្នើសុំដល់ឯកឧត្តមអភិបាលខេត្ត មេត្តាជួយជួសជុល ឬស្ថាបនាផ្លូងមួយខ្សែនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងដឹកកសិផលរបស់ពួកគាត់ផង។
នាយករដ្ឋបាលសាលាខេត្តរតនគិរី លោក នាង សំអាត បានឲ្យដឹងនៅសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នេះថា ផ្លូវមួយខ្សែ (ហៅផ្លូវក្រោយពេទ្យ ) ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ជាផ្លូវគម្រោងរបស់ខេត្ត ផ្លូវនេះជាថវិការរបស់ជាតិធ្លាក់មកមួយឆ្នាំៗ រាល់ពេលសាលាខេត្តលើកគម្រោងស្នើសុំ។ ហើយផ្លូវមួយខ្សែនេះ ខេត្តបានលើកគម្រោងឆ្នាំ២០២៣ ហើយផ្លូវនេះនឹងធ្វើការជួលជុលក្នុងឆ្នាំ២០២៣។
បើទោះជាយ៉ាងណា ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវនេះ បានរអ៊ូរទាំថា ផ្លូវនេះមិនឃើញមានការជួសជុលតាំងពីឆ្នាំ២០១២ មកម្លេះ ឡានដឹកដី ដឹកថ្ម ជារៀងរាល់ថ្ងៃ ហុយខ្លាំងណាស់នៅខែប្រាំង ផ្ទះរបស់គាត់មិនហ៊ានបើកទ្វារទេ អញ្ចឹងហើយបានលុយអត់ចូល ដីហុយពីលើឡានផង ហុយពីក្រោមឡានផង បើតាបែបនេះរហូត ដឹងតែកើតមហារីកហើយ៕ ឡុង កាន់សំនៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *