ទីលានតេជោសន្តិភាព និងវេទិកានាគជ័យ នឹងលេចឡើង មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរក្នុងឆ្នាំ២០២៥នេះ! 

ទីលានតេជោសន្តិភាព និងវេទិកានាគជ័យ នឹងលេចឡើង មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរក្នុងឆ្នាំ២០២៥នេះ!

ខេត្តស្ទឹងត្រែង:ទីលានតេជោសន្តិភាព និងវេទិការនាគជ័យ និងលេចជារូបរាងនាពេលខាងមុខនេះ ធ្វើឲ្យក្រុងស្ទឹងត្រែងកាន់តែមានសោភ័ណភាពឡើងមួយកម្រិតថែមទៀត សម្រាប់ប្រើប្រាស់រៀបចំកម្មវិធីបុណ្យ ឬពិធីសាសនារបស់ខេត្ត ជាពិសេសអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋដើរកម្សាន្ត ឬហាត់ប្រាណនៅលើទីលាននេះផងដែរ។

  គួរកត់សំគាល់ថាបន្ទាប់ពី ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែងបានឡើងកាន់តំំណែងមក ឯកឧត្តមបានរៀបចំកែលម្អរ ជួសជុល និងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងក្រុងស្ទឹងត្រែង ឲ្យកាន់តែមានសោភ័ណភាពស្រស់ស្អាតជាបន្តបន្ទាប់ ព្រមទាំងបានរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សួនច្បារ ស្ពាន ការផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធទឹកស្អាត ភ្លើងបំភ្លឺផ្លូវសាធារណៈ កែលម្អសោភណភាពក្រុងស្ទឹងត្រែងឱ្យកាន់តែមានភាពស្រស់បំព្រងរស់រវើកដើម្បីទាក់ទាញបង្កើនអ្នកទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត។

  នៅចុងឆ្នាំ២០២៤កន្លងទៅនេះ ឯកឧត្តម សរ សុពុត្រា ក៍បានឲ្យដឹងថា ទីលានតេជោសន្តិភាពនិងវេទិការនាគជ័យ និងត្រូវស្ថាបនាឲ្យបានរួចរាល់មុនការឈានចូលមកដល់ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះ។ អ្វីដែលពិសេស គឺការរៀបចំសង្ក្រានសម្រាប់ឆ្នាំថ្មី២០២៥ ក៏និងត្រូវធ្វើឡើងនៅលើទីលានតេជោសន្តិភាព និងវេទិការនាគជ័យនេះតែម្តង។

  ទីលានតេជោសន្តិភាព និងវេទិការនាគជ័យ បានកំពុងតែស្ថាបនា ក្នុងនោះតម្លើងលូរប្រព័ន្ធបង្ហូរទឹកបានរួចរាល់៩០ភាគរយ និងឆាកវេទិការធ្វើរួចរាល់បាន៨០ភាគរយ ហើយក្រុមការងារ គឺកំពុងសម្រុកនៃការដាក់ប្រព័ន្ធលូបង្ហូទឹកដែលនៅសេសសល់ រួចបន្តឈូសឆាយដីទៅតាមលក្ខណៈបច្ចេកទេស និងតម្លើងប្រព័ន្ធ ទឹក ភ្លើង ឱ្យរួចរាល់ពេលខាងមុខ។នេះបើតាមការលើកឡើងពី លោក សីហា ជាមេការប្រចាំការដ្ឋានសាងសង់នៅទីលាននោះ។SAMNEANG

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *