ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិននិងខេត្តស្ទឹងត្រែង ចុះហត្ថលេខាទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ!

ស្ទឹងត្រែងៈ រដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២២ នេះបានរៀបចំពិធី ចុះហត្ថលេខាលើលិខិតថ្លែងអំពីគោលបំណងបង្កើតទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងខេត្តស្ទឹងត្រែងនៃព្រះរាជាណាចក្រកម្ពុជានិង ក្រុងពីនចូវ ខេត្តសានទុង នៃសាធារណៈរដ្ឋប្រជានិមិត្តចិន តាមរយៈប្រព័ន្ធZoom ។

ក្នុងពិធីនេះ ផងដែរ ភាគីខាងខេត្តស្ទឹងត្រែង ដឹកនាំដោយ លោក តៃ សារាត ប្រធានការិយាល័យទំនាក់ទំនងសាធារណៈនិងសហប្រតិបត្តិការអន្តរជាតិ នៃ សាលាខេត្តស្ទឹងត្រែង និង ភាគី ចិន ដឹកនាំដោយ លោក គុយ ហុងទូ ប្រធានស្ដីទីការិយាល័យបរទេសក្រុងពីនចូវ នៃខេត្តសានទុង សាធារណរដ្ឋប្រជានិមិត្តចិន ។ ព្រមទាំងមានការចូលរួមដោយ នាយករដ្ឋបាលខេត្ត លោកលោកស្រី ដែលជាប្រធានមន្ទីរពាក់ព័ន្ធ ជុំវិញខេត្តជាច្រើនរូប ។

មានប្រសាសន៍ក្នុង ពិធីលោក គុយ ហុងទូ ប្រធានស្ដីទីការិយាល័យបរទេសក្រុងពីនចូវ នៃខេត្តសានទុង សាធារណរដ្ឋប្រជានិមិត្តចិន បានឲ្យដឹងថា គោលបំណងពិធីនេះ ដោយអនុលោមតាមគោលការណ៍នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ ប្រជាមានិតចិន ដើម្បីរឹតចំណងមិត្តភាព និងលើកកម្ពស់ការយោគយល់គ្នា រវាងប្រជាជនកម្ពុជា និងប្រជាជនចិន ព្រមទាំងរួម គា្នបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែមានភាពរឹងមាំ រវាងខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងពីនចូវ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្ទាប់ពីបានពិគ្រោះយោបល់ជាមិត្តភាព ភាគី ទាំងពីរបានព្រមព្រៀងគ្នាបង្កើតទំនាក់នាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ។
មានប្រសាសន៍ ក្នុងពិធីនោះដែរ លោក តៃ សារាត បានចាត់ទុកព្រឹត្តិការណ៍នៅថ្ងៃនេះ គឺបានបង្ហាញពីលទ្ធផល ដែលទទួលបានពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់លើ ការបង្កើតគោលបំណងផ្សារភ្ជាប់សម្ព័ន្ធមេត្រីភាព រវាងខេត្តស្ទឹងត្រែងនិង ក្រុងពីនចូវ ពីសំណាក់ថ្នាក់ដឹកនាំខេត្តក្រុងទាំងពីរ ពិសេសក្រោមការផ្តួចផ្តើម និងជ្រោមជ្រែងពី ស្ថានទូតអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងជីណាន ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន និង ទទួលបានការគាំទ្រ ពីក្រសួង ស្ថាប័ន នៃប្រទេសទាំងពីរ កម្ពុជា-ចិន ដោយអនុលោមតាមគោលការណ៍ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិនដែលមានស្រាប់។

ក្នុងនោះលោក តៃ សារាត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំមន្ទីរ អង្គរភាព រដ្ឋ និង ឯកជន នៃខេត្តក្រុងទាំងពីរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួមធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខា ដ៏មានសារះសំខាន់ នាឪកាសពេលនេះដែរ ។ហើយនេះក៏ជាកិត្តិយស និងបានបញ្ជាក់យ៉ាងច្បាស់ពីឆន្ទះក្នុងការចូលរួមជំរុញ លើកទឹកចិត្ត និងគាំទ្រដល់ការបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនិងក្រុងរបស់ប្រទេសទាំងពីរ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *