(ខេត្តក្រចេះ)៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតី ភាពក្នុងពិធីប្រកាស ចូលកាន់មុខតំណែង អភិបាលរងក្រុងក្រចេះ ចំនួន០២រូប ។ ១.លោក សួន ផល្លា ឋានន្តរស័កិ្តវរមន្ត្រី ថ្នាក់លេខ២ ជាអភិបាលរងក្រុងក្រចេះ ។ ២.លោក មឿន សៅគុណ ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែពិសេស ថ្នាក់លេខ៥ ជាអភិបាលរងក្រុងក្រចេះ។
ក្នុងពិធីនេះផងដែរក៏ មានការអញ្ជើញ ចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ ក្រុមប្រឹក្សាក្រុង អភិបាលក្រុង លោកចៅសង្កាត់ ទាំង៥ ព្រមទាំងមន្រ្តី សាលាក្រុងជាងផងដែរ ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍សំណេះ សំណាលនិងផ្តាំផ្ញើដល់ លោកអភិបាលក្រុង និងមន្រ្តីទាំងអស់ក្នុងក្រុងក្រចេះ ពិសេសលោកអភិបាល រងក្រុងទាំងពីរូប ដែលទើបនិងចូលកាន់ តំណែងថ្មី ធ្វើយ៉ាងណារក្សា សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងបន្តអនុវត្តការ ងារឱ្យមានប្រសិទ្ធភាព និងគុណភាព ពិសេសខិតខំបំរើសេវាតម្រូវការ ជូនប្រជាពលរដ្ឋឱ្យ បានទាន់ពេលវេលា ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ហើយចេះសហការគ្នាឱ្យបានល្អ ដើម្បីអភិវឌ្ឍក្នុងមូល ដ្ឋានរបស់ខ្លួនប្រកប ដោយចីរភាព។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានក្រើនរំលឹក និងជម្រុញដល់មន្រ្តីរាជការ ដែលបានមកចូលរួមក្នុង កម្មវិធីនេះពេលត្រឡប់ទៅ មូលដ្ឋានវិញសូមជួយ បន្តណែនាំដល់បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងខេត្ត សូមអញ្ជើញទៅពិនិត្យនិងចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ដែលមានអាយុ១៦ឆ្នាំឡើងទៅ នៅតាមសាលាឃុំសង្កាត់ ឬក៏នៅតាម ទីតាំងណាមួយ នៅក្នុងភូមិ-សង្កាត់ ដែលខ្លួនរស់នៅ ៕