(ខេត្តមណ្ឌលគិរី)៖ ដោយអនុវត្តនូវបទបញ្ជា យ៉ាងហ្មឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នាវេលាម៉ោង ០៣ និង ៣៧នាទីយប់ នៅត្រង់ចំណុចផ្លូវជាតិលេខ ៧៦ ស្ថិតក្នុងភូមិអូរាំង ឃ៉ុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ដោយមានការសម្រប សម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តមណ្ឌលគិរី កម្លាំងសមត្ថកិច្ចជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការនគរបាល ស្រុកអូររាំងបាន សហការពីគណៈបញ្ជាការឯកភាពស្រុក និងខណ្ឌរដ្ឋបាល ជលផលខេត្តមណ្ឌលគិរី នៃមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទចុះត្រួត ពិនិត្យពាក់ព័ន្ធបទល្មើសជលផល (ដឹកជញ្ជូន ផលផលិតផលខុសច្បាប់គ្រប់ប្រភេទ ដែលកំណត់ក្នុងលិខិតអនុញ្ញាត) ។
កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការឃាត់រថយន្តបានចំនួន ១ គ្រឿង និងមនុស្សចំនួន ១ នាក់ ភេទប្រុស ដែលជាជនសង្ស័យបើកបរ ក្រោមឥទ្ទិពល នៃសារធាតុញៀន នៅត្រង់ចំណុចលើដងផ្លូវជាតិ៧៦Aស្ថិតនៅភូមិអូររាំង ឃ៉ំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖ ១/ ឈ្មោះ ហុង ហ៊ាន ហៅហ៊ាន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ទីលំនៅបច្ចុប្បន្នរស់នៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
បានធ្វើតេស្ដរកសារធាតុញៀន ក្នុងទឹកម៉ូតរបស់ជនសង្ស័យ ជាលទ្ធផលវិជ្ជមាន(+)។ វត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យករួមមានដូចខាងក្រោម៖ ១. ទូរសព្ទចំនួន ០១គឿង ម៉ាកអាយហ្វូន ១៣ប្រូម៉ែក (IPHONE 13PRO MAX) ។ ២. រថយន្ដលុចស៉ីស (LEXUS RX300) ចំនួន ០១គ្រឿងពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ ២AH 1332 ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអូររាំង និងកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿង ទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕