សមត្ថកិច្ច​ចុះ​បង្ក្រាប​សង្វៀន​ជល់មាន់​មួយកន្លែង​ ឃាត់​ខ្លួន​មនុស្ស​បាន​១១នាក់

ក្រចេះៈទីតាំងសង្វៀនជល់មាន់ខុសច្បាប់មួយកន្លែងនៅស្រុកចិត្របុរីខេត្តក្រចេះត្រូវបានសមត្ថកិច្ចចុះបង្ក្រាបក្រោមការដឹកនាំពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនិងបានឃាត់មនុស្សលេងល្បែងមាន់ជល់ ចំនួន ១១ នាក់ រួមទាំងម៉ូតូជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី។

ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ ធ្វើឡើងនៅវេលាម៉ោង ៣និង៣០នាទី ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភ្នំផ្កាយព្រឹក ភូមិដំណាក់សសរ ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ ។

លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានឲ្យដឹងនៅព្រឹកនេះថា លោកបានចុះដឹកនាំកម្លាំងអយ្យាការនិងកម្លាំងអធិការនគរបាលស្រុកចិត្របុរី ដោយផ្ទាល់ ដោយឃាត់បានមនុស្ស ចំនួន ១១ នាក់ និងម៉ូតូជាច្រើនគ្រឿង បច្ចុប្បន្នកំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកចិត្របុរី។
ប្រភពពីសមត្ថកិច្ច បាន​ឱ្យ​ដឹងថា ការចុះបង្ក្រាបទីតាំងសង្វៀនមាន់ជល់ខាងលើ កម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី ឃាត់បានមនុស្ស ១១នាក់ រួមទាំងវត្ថុតាង ម៉ូតូចំនួន ២៨ គ្រឿង រ៉ឺម៉ក ០១ គ្រឿង និងរថយន្ត លុចស៊ីស ៣០០ ចំនួន ០១ គ្រឿង មាន់០៤ក្បាល យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់៕SN

You might like

Leave a Reply

Your email address will not be published. Required fields are marked *