ជនសង្ស័យម្នាក់ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ ដើម្បីឃុំខ្លួនបណ្តោះអាសន្នខណៈប្រើហឹង្សាលើក្រុមអ្នកអភិរក្សឆ្មាំទន្លេបណ្តាលអោយរងរបួសពេលចុះបង្រ្កាបនេសាទខុសច្បាប់!

ស្ទឹងត្រែង៖​ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកបីនាក់ ដែលបានព្រួតគ្នាប្រើហឹង្សាទៅលើឆ្មាំទន្លេ ខណៈចុះបង្ក្រាបបទល្មើសជលផល ក្នុងតំបន់ដែនអភិរក្ស ស្រុកសៀមបូក ត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន។

លោកស្រី សម​ វិចិត្រ បានឲ្យដឹងថា កាលពីថ្ងៃទី៧ ខែមថុនា ឆ្នាំ២០២៥ មានក្រុមអ្នកនេសាទចំនួន​ ៣នាក់ បាននាំគ្នាយកច្រវ៉ាទូកវាយមកលើក្រុមអ្នកអភិរក្សឆ្មាំទន្លេ ខណៈពេលដែលក្រុមអ្នកអភិរក្សបានចុះទៅបង្រ្កាបអ្នកនេសាទខុសច្បាប់ទាំងនោះ ដែលកំពុងលួចទៅឆក់ត្រីក្នុងតំបន់ហាមឃាត់ការនេសាទត្រីគ្រប់រូបភាព ព្រោះជាតំបន់ដែលសត្វផ្សោតរស់នៅ។

លោកបន្តថា ការប្រតាយប្រតប់គ្នា បានធ្វើឲ្យទូកចំនួន​ ២គ្រឿងលិចបាត់ក្នុងទន្លេ និងចាប់បានអ្នកនេសាទខុសច្បាប់ម្នាក់ ចំណែក២នាក់ទៀតបានរត់រួចខ្លួន ខណៈពេលដែលកំពុងធ្វើការប្រតាយប្រតប់គ្នា។

ជនល្មើសម្នាក់ដែលឃាត់ខ្លួននោះឈ្មោះ លឿន​ ខាន ភេទប្រុស ជនជាតិខ្មែរ នៅភូមិកាំងក្ងោក ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ព្រមទាំងដកហូតបានគ្រឿងញៀន១កញ្ចប់តូច ទូកឈើចំនួន​ ១គ្រឿង ប្រវែង៧ម៉ែត្រ ម៉ាស៊ីនម៉ាកHyundai​ កម្លាំង១៨សេស ចំនួន​ ១គ្រឿង(ធ្លាក់ចូលទន្លេ) អាគុយចំនួន​ ១គ្រឿង(ធ្លាក់ចូលទន្លេ) ក្បាលឆក់ចំនួន​ ១គ្រឿង(ធ្លាក់ចូលទន្លេ) ថ្នងសម្រាប់ដួសត្រីចំនួន​ ១គ្រឿង គ្រាប់កាំភ្លើងកែច្នៃចំនួន​ ១៤គ្រាប់ ខ្សែកាបប្រវែង៥ម៉ែត្រ និងខ្សែភ្លើងប្រវែង​ ១០ម៉ែត្រ ត្រីចម្រុះប្រមាណ​ ១០គីឡូក្រាម(សល់ពីលិច​ និងអណ្ដែតទឹក)។

យោងតាម មាត្រា២០​ ចំណុច​ ១ នៃច្បាប់ស្តីពីជលផលដែលប្រកាសឲ្យប្រើនៅថ្ងៃទី២១​ ខែឧសភា ឆ្នាំ២០០៦ នឹងត្រូវផ្តន្ទាទោស តាមមាត្រា៩៨ ចំណុច៤ នៃច្បាប់ស្តីពីជលផល ដោយត្រូវដាក់ពន្ធនាគារពី៣ឆ្នាំ ទៅមួយ៥ឆ្នាំ និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល៕Samneang

You might like

Leave a Reply

Your email address will not be published. Required fields are marked *