លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីក្នុងពិធីបើក “វេទិកាពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-កូរ៉េ”

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទ ភីអេច ហ្ក្រេនហល បុរីប៉េងហួតបឹងស្នោ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីក្នុងពិធីបើក “វេទិកាពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-កូរ៉េ” ដែលជាព្រឹត្តិការណ៍អម “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤។ វេទិកានេះក៏មានការចូលរួមថ្លែងសុន្ទរកថាគន្លឹះពី លោក Marn-Ki Jeong, ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) ឯកឧត្តម Roh Keon-ki អនុរដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលនៃសាធារណរដ្ឋកូរ៉េ និងឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

“វេទិកាពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-កូរ៉េ” នេះត្រូវបានរៀបចំឡើងក្នុងគោល បំណងដើម្បីពង្រឹង សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីតាមរយៈ ការជំរុញភាពជាដៃគូយុទ្ធសាស្ត្រ លើកកម្ពស់សក្តានុពល វិនិយោគរបស់កម្ពុជា និងសម្របសម្រួលកិច្ច សហការរវាងរដ្ឋាភិបាល និងវិស័យឯកជន។

វេទិកានេះក៏នឹងបង្ហាញពីឱកាស នៅក្នុងវិស័យសំខាន់ៗដូចជា កសិកម្ម សម្ភារៈបច្ចេកវិទ្យា និងពាណិជ្ជកម្មឌីជីថល ដើម្បីលើកកម្ពស់លទ្ធភាព ការចូលរទៅកាន់ទីផ្សារ គាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលវិស័យគន្លឹះទាំងនេះត្រូវ បានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសម្តេចមហាបវរធិបតី  នាយកដរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបរបស់សម្តេចជាមួយនឹង KIAF និងតំណាងក្រុមហ៊ុន កាលពីថ្ងៃទី១៣ ខែធ្នូ ២០២៤។ មិនត្រឹមតែប៉ុណ្ណោះ វេទិកានេះក៏ផ្តល់ឱកាសដ៏ល្អ ពង្រឹងភាពជាដៃគូកម្ពុជាកូរ៉េ ស្វែងយល់ពីសក្តានុពលពាណិជ្ជកម្ម និងការបណ្តាក់ទុន។

នៅក្នុងវេទិកានេះក៏បានកា រធ្វើបទបង្ហាញពីវាគ្មិនកូរ៉េ និងកម្ពុជាស្តីពីប្រធានបទ ពាក់ព័ន្ធជាច្រើន ដូចជាតម្លៃនៃសាជីវកម្មនិង កំណែទម្រង់ថ្នាក់ជាតិ ការលើកទឹកចិត្តផ្នែកកាតព្វកិច្ចពន្ធដារ ការវិនិយោគផ្ទាល់ពីបរទេស កិច្ចសហប្រតិបត្តិការសម្រាប់ ការបណ្តុះបណ្តាលបុគ្គលិក ក្នុងវិស័យឧស្សាហកម្ម ការបង្កើតការងារនៅកម្ពុជា ការវិនិយោគនៅកម្ពុជា និងការផ្តល់សេវាធនាគារឌីជីថល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *