ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតី កិច្ចប្រជុំពិនិត្យវឌ្ឍនភាព ការងារជាមួយសមាគម អ្នកផ្ដល់សេវាផ្លាក សញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី កិច្ចប្រជុំពិនិត្យវឌ្ឍនភាព ការងារជាមួយសមាគមអ្ន កផ្ដល់សេវាផ្លាកសញ្ញា ផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកវេទិកាជាមួយម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ និងក្រុមហ៊ុនផ្សព្វផ្សាយ ពាណិជ្ជកម្មដើម្បីស្វះស្វែង រកដំណោះស្រាយរួមគ្នា ធានាឱ្យបាននូវនិរន្តរភាព នៃដំណើរការប្រព័ន្ធផ្សព្វផ្សាយទាំងបុរាណ និងប្រព័ន្ធផ្សព្វផ្សាយ ទំនើបក្នុងបរិបទឌីជីថល។

ឯកឧត្តមរដ្ឋមន្ត្រីបាន គូសបញ្ជាក់ថាចំពោះមុខ នៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានប្រឈមមុខ នឹងការប្រកួតប្រជែងខ្ពស់ និងការធ្លាក់ចុះចំណូល ពីការផ្សព្វផ្សាយពាណិជ្ជកម្ម។

ប្រឈមមុខនឹងបញ្ហាទាំងនេះ ទើបក្រសួងព័ត៌មាន បានរៀបចំវេទិកា ជំនួបជាមួយម្ចាស់ ស្ថានីយវិទ្យុទូរទស្សន៍  និងក្រុមហ៊ុនផ្សព្វផ្សាយ ពាណិជ្ជកម្មដើម្បីខិតខំ រិះរកដំណោះស្រាយរួមគ្នា។

You might like

Leave a Reply

Your email address will not be published. Required fields are marked *