(ខេត្តបន្ទាយមានជ័យ)៖ អាជ្ញាធរក្រុងប៉ោយប៉ែតបន្ត សកម្មភាពជួសជុលផ្លូវគ្រោះ ថ្មមិចប្រវែង៣០០០ម៉ែត្រ សម្រួលដល់ការធ្វើដំណើរឡើងវិញ ដែលរងការខូចខាតនៅរដូវវស្សា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅតាមផ្លូវជាស៊ីម ក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការចុះពិនិត្យឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថនប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អភិបាលរង ចៅសង្កាត់ អាជ្ញាធរភូមិចុះពិនិត្យ សកម្មភាពគ្រឿងចក្រចុះជួសជុលផ្លូវ ខូចខាតនៅផ្លូវជាស៊ីម ឡើងវិញដើម្បីសម្រួលជូនប្រជាពលរដ្ឋ ងាយស្រួលប្រើប្រាស់ឡើងវិញ។
ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន បានមានប្រសាសន៍ថា៖ បន្ទាប់ពីខែវស្សាកន្លងផុតទៅ អាជ្ញាធរក្រុង សង្កាត់នៅនៅក្នុង មូលដ្ឋានក្រុងប៉ោយប៉ែត សម្រុកជួសជុលផ្លូវខូចខាតជូនប្រជាពលរដ្ឋឲ្យប្រើប្រាស់ឡើងវិញ ទាំងផ្លូវបេតុង ផ្លូវគ្រួសថ្មមិច នៅតាមភូមិឋានដោយមិន បង្អង់ទុកយូរនោះទេ ដោះស្រាយសម្រួលជូន ប្រជាពលរដ្ឋប្រើប្រាស់ភ្លាមៗ។
ឯកឧត្តមបណ្ឌិតបញ្ជាក់ថា៖ រាល់បញ្ហាដែលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ទាំងការសំណូមពរ និងមិនបានសំណូមពរ ក្នុងនាមឯកឧត្តមជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងក្រុមការងារ បានសហការ ជាមួយសមត្ថកិច្ច អាជ្ញាធរនៅមូលដ្ឋានក្រុងប៉ោយប៉ែត ចុះដោះស្រាយទុក្ខលំបាកក៏ដូចជាក្តីកង្វល់ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងបន្តការងារអភិវឌ្ឍន៍នៅ ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតឲ្យ កាន់តែល្អប្រសើរឡើង៕