(ខេត្តបាត់ដំបង)៖ កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមទីប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណា ចក្រកម្ពុជាទាំងពីរគណៈ អមដំណើរដោយឯកឧត្តម វុធ ស៊ែ ឯកឧត្តមលី រដ្ឋា ឯកឧត្តម ស៊ុង ប៊ុនថុង ឯកឧត្ដម ជួប រ៉ាឌូ ឯកឧត្ដម ឃ្លៃឃ្លី និងសហការី បានចុះសាកសួរសុខទុក្ខ និងពាំនាំយកនូវ ព្រះអំណោយដ៏ថ្លៃថ្លា ជាសម្ភារៈសិក្សា ចែកជូនដល់សិស្សា នុសិស្សចំនួន៣៦០នាក់ នៅក្នុងបរិវេណ សាលាបឋមសិក្សា អូរស្រឡៅ ឃុំវត្តតាម៉ឹម ស្រុកសង្កែ ខេត្តបាត់ដំបង។
ស្ថិតក្នុងឱកាស ប្រកបដោយក្តីអំណរ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែនសព្វព្រះទ័យជ្រះថ្លា និងសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះវត្តមាន អជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជានុរាស្ត្រ ក្មេងចាស់ប្រុសស្រីបាន រួមសាមគ្គីទទួលស្វាគមន៍ បដិសណ្ឋារកិច្ចយ៉ាង កក់ក្ដៅបំផុតហើយ បានសំណេះណាល សាកសួរសុខទុក្ខ បងប្អូនប្រជានុរាស្ត្រ នៅក្នុងតំបន់នោះប្រកប ដោយសេចក្តីស្និទ្ធិស្នាល និងស្នាមញញឹម។
ព្រះអំណោយអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន និង ឯកឧត្ដមទីប្រឹក្សានាំយក មកចែកជូនដល់សិស្ស បឋមចំនួន៣៦០នាក់នាថ្ងៃនេះគឺ ដើម្បីជាការឆ្លើយតប តាមការសំណូមពរ របស់ព្រះបាឡាត់គណ ខេត្តបាត់ដំបង គណៈធម្មយុត្តិកនិកាយ និងលោកស្រីនាយក សាលាអូស្រឡៅ ដោយក្នុងនោះមាន ការប្រគល់រង្វាន់ និងប័ណ្ណសសើរ ទុកជាការលើកទឹកចិត្ត ដល់សិស្សានុសិស្សដែល ជាទំពាំងស្នងឬស្សី និងជាធនធានដ៏ មានសារៈសំខាន់ក្នុងការ ចូលរួមចំណែកអភិវឌ្ឍន៍ សង្គមជាតិទៅថ្ងៃអនាគត ព្រះអំណោយដែលត្រូវចែក ជូនដល់សិស្សានុសិស្ស រួមមាន សិស្សពូកែ៦០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ១០ក្បាល បន្ទាត់១ដើម ប៊ិច៣ដើម និងថវិកា ២ម៉ឺនរៀល ចំណែកសិស្ស៣០០នាក់ ផ្សេងទៀតក្នុងម្នាក់ៗ ទទួលបានសៀវភៅ០៥ក្បាល ប៊ិច២ដើម ខ្មៅដៃ២ដើម និងថវិកា ១ម៉ឺនរៀល ព្រមទាំងជូនថវិកា ដល់លោកគ្រូអ្នកគ្រូ ចំនួន៨០ម៉ឺនរៀលផងដែរ។
ក្នុងនោះរួមទាំង ព្រះបាឡាត់គណ ខេត្តបាត់ដំបង អជ្ងាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជានុរាស្ត្រ ក្មេងចាស់ប្រុសស្រី មានសេចក្តីត្រេកអរ យ៉ាងពន់ពេកចំពោះវត្តមាន អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន និងឯកឧត្តម ទីប្រឹក្សា ដែលជាសហការី បានយាង និងអញ្ចើញមកដល់ មូលដ្ឋានប្រជានុរាស្ត្រ ដោយផ្ទាល់ និងសូមថ្លែង អំណរអរព្រះគុណយ៉ាង ជ្រាលជ្រៅចំពោះ ទឹកព្រះទ័យ អាណិតស្រលាញ់ ប្រជានុរាស្ត្ររបស់ព្រះអង្គ ហើយសូមថ្វាយព្រះពរ សូមអ្នកអង្គម្ចាស់ មានព្រះសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុយឺនយូរ បន្តសកម្មភាព មនុស្សធម៌ជួយ ដល់ប្រជានុរាស្រ្តខ្វះខាត និងតាមសាលារៀនផ្សេងៗបន្ថែមទៀត។
ជាទីបញ្ចប់ផងដែរ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន សូមផ្តាំផ្ញើដល់ប្អូនៗ កូនក្មួយសិស្សានុសិស្ស ទាំងអស់ត្រូវ ខិតខំប្រឹងប្រែងរៀនសូត្រស្តា ប់បង្គាប់លោកគ្រូអ្នកគ្រូ ធ្វើជាមនុស្សល្អ និងប្រែក្លាយខ្លួនអោយ ទៅជាពលរដ្ឋគំរូនា ថ្ងៃអនាគតដើម្បី យកចំនេះវិជ្ជាមកចូលរួម ចំណែកអភិវឌ្ឍន៍កសាង សង្គមជាតិខ្មែរអោយរីក ចម្រើនរុងរឿង ឋិតថេរជានិច្ចនិរន្តរ៍តរៀងទៅ៕