(ខេត្តកំពត)៖ បន្ទាប់ពីបានដឹកនាំប្រតិភូ តំណាងប្រទេសមេគង្គ-ឡានឆាង (ចិន ថៃ និងឡាវ) រួមនឹងថ្នាក់ដឹកនាំក្រសួង មន្ទីរជំនាញពាក់ព័ន្ធ ចុះធ្វើទស្យននិច្ចសិក្សាគម្រោង សាកល្បងចំនួន២ ដែលផ្តល់តាមរយៈ មូលនិធិពិសេសនៃ សហប្រតិបត្តិការមេគង្គ-ឡានឆាង របស់រដ្ឋាភិបាលចិន លោកជំទាវរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានវាយតម្លៃថា គម្រោងសាកល្បងមេគង្គ-ឡានឆាង ពិតជាជួយលើក កម្ពស់ការបន្សាំ នឹងការប្រែប្រួលអាកាស ធាតុសម្រាប់ស្ត្រីក្រីក្រ នៅជនបទបានច្រើន។
ថ្លែក្នុងពិធីបិទដំណើរទស្សនកិច្ចសិក្សា គម្រោងពង្រឹងភាពធន់របស់សហគមន៍ តាមរយៈការបញ្ជ្រាបយេនឌ័រ ក្នុងសកម្មភាពអាកាស ធាតុនិងទឹកស្អាត និងអនាម័យសម្រាប់ស្ត្រីក្រីក្រ នៅជនបទខេត្តកំពត នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ Rainforest Hotel លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការ ក្រសួងកិច្ចការនារីបានបញ្ជាក់ថា ក្រសួងកិច្ចការនារី តាមរយៈមូលនិធិពិសេសនៃសហ ប្រតិបត្តិការមេគង្គ-ឡានឆាង (LMC) របស់រដ្ឋាភិបាលចិន បានអនុវត្តគម្រោងស្តីពី “ការបញ្ជ្រាបយេនឌ័រក្នុង សកម្មភាពអាកាសធាតុ៖ ការពង្រឹងសមត្ថភាពបន្សុំា និងភាពធន់របស់ ស្រ្តីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ ជីវភាពរស់នៅ និងការទទួលបានទឹកស្អាតប្រើប្រាស់” ដែលបានដាក់ឱ្យដំណើរការជាផ្លូវការក្នុងការអនុវត្តកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។
ក្រោមក្របខណ្ឌនៃគម្រោងនេះផងដែរ គម្រោងសាកល្បងចំនួន២ ត្រូវបានអនុវត្តនៅក្នុងប្រទេសកម្ពុជា គឺនៅក្នុងខេត្តកំពត និងស្ទឹងត្រែង ។ ហើយតាមរយៈរបាយការណ៍វឌ្ឍនភាព និងការចុះធ្វើទស្សនកិច្ចសិក្សា គម្រោងសាកល្បងទាំង២ ពិតជាបានរួមចំណែក ក្នុងការបញ្ជា្របយេនឌ័រ ក្នុងសកម្មភាពអាកាសធាតុ តាមរយៈការផ្តល់ នូវដំណោះស្រាយទឹកស្អាត និងអនាម័យ ព្រមទាំង ការបង្កើនភាពភាពធន់របស់ ស្ត្រីក្រីក្រនៅតាមជនបទ ក៏ដូចជា បានរួមចំណែកដល់ការបង្កើនភាព អង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី តាមរយៈការកែច្នៃចំណីអាហារខ្នាតតូច និងការដាំសួនបន្លែខ្នាតតូច ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារផងដែរ។
លោកជំទាវបានបញ្ជាក់ បន្ថែមថាកិច្ចសហប្រតិបត្តិការ មេគង្គ-ឡាងឆាន ដែលមានបន្តបន្ទាប់ កន្លងមក ពិតជាមានសារៈសំខាន់ណាស់ ចំពោះប្រទេសជាសមាជិកមេគង្គ-ឡានឆាន ក្នុងការធ្វើឱ្យកាន់តែ ប្រសើរឡើងថែមទៀតលើការ បញ្ជ្រាបយេនឌ័រក្នុង សកម្មភាពអាកាសធាតុ ការពង្រឹងសមត្ថភាពបន្សុំា និងភាពធន់របស់ស្រ្តីក្រីក្រនៅតាមជនបទ។
សម្មិទ្ធិផលទាំងអស់ ដែលកើតចេញពីការអនុវត្ត គម្រោងសាកល្បងនេះ និងផ្តល់នូវមេរៀន និងបទពិសោធន៍ ដ៏មានតម្លៃមួយសម្រាប់ ការបញ្ជ្រាបយេនឌ័រក្នុង សកម្មភាពអាកាសធាតុ៖ ការពង្រឹងសមត្ថភាពបន្សុំា និងភាពធន់របស់ស្រ្តីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការទទួលបានទឹកស្អាតប្រើប្រាស់ និងសម្រាប់ការរៀបចំគម្រោងស្រដៀងគ្នា នាពេលអនាគត។
ឆ្លៀតឱកាសនោះ លោកជំទាវបានសម្តែងការកោតសសើរដោយស្មោះ និងវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយការបេ្តជ្ញាចិត្ត របស់លោកស្រីប្រធានមន្ទីរ និងក្រុមការងារអនុវត្ត គម្រោងសាកល្បងទាំង២ខេត្ត ដែលបានលះបង់ទាំងកំលាំងកាយចិត្ត ធ្វើយ៉ាងណាឱ្យគម្រោង សម្រេចបានជោគជ័យ ឆ្លើយតបទៅតាមគោល បំណងរបស់គម្រោង និងបានថ្លែងអំណរគុណ ចំពោះប្រតិភូមេង្គ- ឡានឆាង ដែលបានធ្វើទស្សនកិច្ចសិក្សា ប្រកបដោយប្រកបដោយ ភាពសប្បាយរីករាយ និងទទួលបានលទ្ធផល ជោគជ័យគួរជាទីមោទនៈ ហើយកម្ពុជាសង្ឃឹម យ៉ាងមុតមាំថាមេង្គ- ឡានឆាង នឹងនៅតែបន្តជួយដល់ ស្ត្រីក្រក្រីរស់នៅទីជនបទ ក៏ដូចជាសង្ឃឹមនឹងបានជួប និងធ្វើការរួមគ្នាម្តង ទៀតក្នុងពេលឆាប់ៗខាងមុខ ៕ សេង ណារិទ្ធ