ថ្នាក់ដឹកក្រសួងកិច្ចនារីច លើកទឹកចិត្តដល់សហគមន៍ បណ្តាញស្ត្រីឆ្នើមខេត្តកំពត ឲ្យបន្តជួយលើកកម្ពស់ស្ត្រី

(ខេត្តកំពត)៖ លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានកោតសរសើរ ចំពោះកិច្ចការងាររបស់ សហគមន៍បណ្តាញ ស្ត្រីឆ្នើមខេត្តកំពត ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមគ្រួសារ និងសមត្ថភាពស្ត្រី ឲ្យកាន់តែល្អប្រសើរ ។ហើយ ក្នុងនាមក្រសួង លោកជំទាវគាំទ្រ និងជំរុញលើកទឹកចិត្តដល់ សហគមន៍បណ្តាញស្ត្រីឆ្នើមខេត្តកំពត សូមឲ្យបន្តខិតខំ ការងាររបស់ខ្លួនឲ្យកាន់តែប្រសើរថែមទៀត ដើម្បីលើកកម្ពស់យេនឌ័រនៅក្នុងការងារសហគមន៍ ពិសេសការប្រែប្រួលអាកាសធាតុ។
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២៤ លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី អមដំណើរដោយឯកឧត្តម ម៉ី ហ៊ុល អនុរដ្ឋលាខាធិការ បានបន្តដឹកនាំប្រតិភូតំណាងប្រទេសសមាជិកមេគង្គ-ឡានឆាង (ចិន ថៃ និងឡាវ ) រួមនឹងថ្នាក់ដឹកនាំមន្ទីរកិច្ចការនារី ចុះធ្វើទស្យននិច្ចសិក្សា នៅសហគមន៍បណ្តាយ ស្ត្រីឆ្មើមខេត្តកំពត នៅសាលផ្ទះវប្បធម៌ខេត្តកំពត ។
នៅក្នុងឱកាសនោះ លោកស្ត្រី ចាន់ កញ្ញា អភិបាលរងក្រុងកំពត បានបញ្ជាក់ថា សហគមន៍បណ្តាញស្ត្រីឆ្នើមបង្កើតឡើងនៅឆ្នាំ២០១៧ ក្រោមគម្រោងបញ្ជ្រាបយេនឌ័រ និងការប្រែប្រួលអាកាសធាតុ ដោយមានការចូលរួមពីស្ត្រីគ្រប់លំដាប់ថ្នាក់ ធ្វើការជាមួយអង្គការដៃគូ ទាំងក្នុង និងក្រៅស្រុក ដោយសហការជាមួយមន្ទីរកិច្ចការនារី ហើយមកដល់បច្ចុប្បន្នមាន ស្ត្រី៣៣រូបចូលរួម ។
សហគមន៍បណ្តាញស្ត្រីឆ្នើម ជាគម្រោងមួយ មិនមែនមាន តែនៅខេត្តកំពតនោះទេ ទូទាំងប្រទេសមាន ៤ខេត្តដែលបានអនុវត្ត (កំពត កោះកុង ពោធិ៍សាត់ កំពង់ធំ) សរុបគណៈគ្រប់គ្រង និងសមាជិកស្ត្រីឆ្នើម ទូទាំងប្រទេសមាន១២៥រូប។
ទស្សនវិស័យរបស់ស្ត្រីឆ្នើម ចង់ឃើញសហគមន៍រស់ នៅក្នុងបរិស្ថានបៃតង ដែលធន់នឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយគ្រោះមហន្តរាយ ដើម្បីជួយលើកកម្ពស់ដល់ ជីវភាពរបស់ប្រជាពលរដ្ឋ។
លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានកោតសរសើរចំពោះសហគមន៍បណ្ដាញស្ត្រីឆ្នើម ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការប្រមូលផ្ដុំបណ្ដាញស្ត្រី ឱ្យបានចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍សង្គមគ្រួសារ នៅតាមសហគមន៍ ដើម្បីរួមចំណែកលើកកម្ពស់ដល់ជីវភាពពលរដ្ឋ កាត់បន្ថយភាពក្រីក្រ បញ្ជ្រាប។
ការយល់ដឹងលើការងារយេនឌ័រ និងភាពធន់នឺងការ ប្រែប្រួលអាកាសធាតុ ដល់ស្ត្រីនៅក្នុងមូលដ្ឋាន ។ លោកជំទាវបានលើកទឹកចិត្ត សហគមន៍បណ្តាញស្ត្រីឆ្នើម សូមបន្តខិតខំការងារ របស់ឱ្យកាន់តែសរសើរ បន្ថែមទៀត ដើម្បីពង្រីក សក្តានុពលស្ត្រីនៅក្នុងការងារ ជួយដល់សង្គម៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *