(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១០ធ្នូ២០២៤នេះ ការផ្សព្វផ្សាយល្បែងស៊ីសង ខុសច្បាប់នឹងចូលបន្ទាត់ ក្រហមដែលត្រូវបង្ក្រាប ដោយគ្មានការលើកលែង! ឱសានវាទ៧ថ្ងៃ កំណត់ជាកំហិតដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឱ្យក្រុមអ្នកផ្សព្វផ្សាយល្បែង ស៊ីសងខុសច្បាប់ បញ្ឈប់សកម្មភាព ឈានចូលដល់ថ្ងៃចុងក្រោយហើយ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២២៤នេះ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានរម្លឹកជាថ្មីថា ចាប់ពីថ្ងៃទី១១ ខែធ្នូ ស្អែកនេះតទៅ អាជ្ញាធរ និងកងកម្លាំងមាន សមត្ថកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងធ្វើប្រតិបត្តិការ បង្ក្រាប ដោយចាប់ខ្លួន អ្នកពាក់ព័ន្ធ និងស្នើបិទមធ្យោបាយ នៃការផ្សព្វផ្សាយ នោះមិនឱ្យដំណើរការតែម្ដង។
លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ទៀតថា មុនឈានដល់ថ្ងៃឱសានវាទចុងក្រោយនេះ ប្រមុខក្រសួងមហាផ្ទៃ បានចេញសារាចរណែនាំ៥ចំណុច ដើម្បីបញ្ឈប់សកម្មភាព ផ្សព្វផ្សាយល្បែងស៊ីសង ខុសច្បាប់ បន្ទាប់ពីក្រសួងបាន សង្កេតឃើញថា បណ្ដាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយ ចំនួនបានផលិតរូបភាព វីដេអូ និងមាតិកា ល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែងស៊ី សងនោះដើម្បីអូស ទាញប្រជាពលរដ្ឋ ឱ្យលេងល្បែង ទាំងលេងផ្ទាល់ និងតាមអនឡាញ ហើយក្រសួងក៏សម្គាល់ឃើញ បុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកា សង្គមចូលរួមក្នុងសកម្មភាព ផ្សព្វផ្សាយផងដែរ។
វិធានការ៥ចំណុច រួមមាន ទី១. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។