អភិបាលនៃគណៈ អភិបាលខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ទទួលជួប សំណេះសំណាលជា មួយគណៈប្រតិភូសមាគម មិត្តភាពវៀតណាម-កម្ពុជា ដើម្បីសម្តែងការគួរសម នៅសាលប្រជុំសាលាខេត្តកែប

(ខេត្តកែប)៖ នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានទទួលជួបសំណេះសំណាលជា មួយគណៈប្រតិភូសមាគមមិត្តភាព វៀតណាម-កម្ពុជា ដឹកនាំដោយលោកជំទាវ ង្វៀន ធី ថាញ់ (Nguyen Thi Thanh) ប្រធានសមាគមមិត្តភាព វៀតណាម-កម្ពុជា (VCFA) ដើម្បីសម្តែងការគួរសម ក្នុងឱកាសដែលលោក ជំទាវអញ្ជើញដឹកនាំប្រតិភូសមាគមមិត្តភាព វៀតណាម-កម្ពុជា ចូលរួមកិច្ចប្រជុំបូកសរុប លទ្ធផលការងារឆ្នាំ២០២៤ លើកិច្ចសហប្រតិបត្តិការ រវាងសមាគមនៃ ប្រទេសទាំង២ (កម្ពុជា-វៀតណាម) នៅក្នុងទឹកដីខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងជំនួបនេះ រដ្ឋបាលខេត្តកែប ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានសំដែងនូវការ អបអរសាទរ កោតសសើរ វាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើម និងសហប្រតិបត្តិការរៀប ចំនូវកិច្ចប្រជុំដ៏មាន សារសំខាន់នេះឡើង ក្នុងគោលបំណងដើម្បីធ្វើការ ឆ្លុះបញ្ចាំងអំពីទំនាក់ទំនងមិ ត្តភាពជាប្រពៃណី សាមគ្គីភាព រវាងប្រទេសទាំងពីរ (កម្ពុជា វៀតណាម) សំដៅឈានទៅរកការកសាង ខ្សែបន្ទាត់ព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍លើគ្រប់វិស័យ។
ជាការពិត សមាគមមិត្តភាពវៀតណាម-កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញពូនជ្រំស្មារតីមិត្តភាព និងបង្កើតភាពជិតស្និទ្ធ រវាងប្រជាជននៃប្រទេសទាំងពីរ តាមរយៈសកម្មភាពជាច្រើន រួមមាន៖ ការផ្លាស់ប្តូរទស្សនកិច្ច និងវប្បធម៌, គណៈចលនាមហាជន , គណៈកម្មាធិការរណសិរ្យ សមាគមនារី និងសម្ព័ន្ធយុវជនជាដើម។
ជាការឆ្លើយតប លោកជំទាវ ង្វៀន ធី ថាញ់ (Nguyen Thi Thanh) បានថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ដែលបានទទួលជួប សំណេះសំណាល ជាមួយលោកជំទាវ និងគណៈប្រតិភូ យ៉ាងស្និទ្ធស្នាល និងសប្បាយរីករាយ ក្នុងឱកាសនោះផងដែរ លោកជំទាវ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានជម្រាបជូន ឯកឧត្តមបណ្ឌិត អំពីវឌ្ឍនភាពរីកចម្រើន នៃសកម្មភាពការងាររបស់សមាគម និងភាពរីកចម្រើននៃ បណ្តាវិស័យក្នុងប្រទេសវៀតណាម ។
លោកជំទាវប្រធាន ក៏បានគូសបញ្ជាក់បន្ថែមទៀតថា តាមរយៈការចូលរួមកិច្ច ប្រជុំបូកសរុបលទ្ធផល ការងារឆ្នាំ២០២៤ លើកិច្ចសហប្រតិបត្តិការរវាង សមាគមនៃប្រទេសទាំង២ (កម្ពុជា-វៀតណាម) នាឱកាសនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម នឹងកាន់តែមានការរីកចម្រើន រឹងមាំបន្ថែមទៀត៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *