សិស្សក្រីក្រនិងសិស្សកំព្រាឪពុកម្តាយចំនួន៧នាក់ក្នុងចំណោមសិស្ស១០៤នាក់នៃសាលាបឋមសិក្សាពងទឹកទទួលបានកង់ និងសម្ភារៈសិក្សាមួយចំនួនខណៈមានការយកចិត្តទុកដាក់ពីអភិបាលខេត្តស្ទឹងត្រែង!

ស្ទឹងត្រែងៈនៅព្រឹកថ្ងៃទី២៥វិច្ឆកា២០២៤នេះលោកសាស្រ្តាចារ្យ តាត សុវណ្ណ នាយករងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគខេត្តស្ទឹងត្រែងនិងក្រុមការងារបានសហការជាមួយលោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់បានចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងនាំយកអំណោយសប្បុរសធម៏របស់ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងទៅចែកជូនសិស្សក្រីក្រនិងសិស្សកំព្រាចំនួន៧នាក់ក្នុងចំណោមសិស្ស១០៤នាក់។

នៅក្នុងសកម្មភាពសួរសុខទុក្ខលោកសាស្រ្តាចារ្យ តាត សុវណ្ណ នាយករងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគខេត្តស្ទឹងត្រែងបានពាំនាំនូវប្រសាសន៏ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នូវការផ្តាំផ្ញើសួរសុខទុក្ខដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សដែលបានចូលរួមទទួលអំណោយនាពេលនេះ។លោកសាស្រ្តាចារ្យបន្តថាថ្វីត្បិតតែអំណោយនេះតិចតួចពិតមែន ប៉ុន្តែជាការរួមចំនែកក្នុងការលើកទឹកចិត្តអោយក្មេងៗខិតខំបន្តការរៀនសូត្របន្ថែមទៀតក្នុងវិស័យអប់រំលើការអភិវឌ្ឍន៏មូលធនមនុស្សដែលជាគោលដៅយុទ្ធសាស្រ្តបច្ចកោណរបស់រាជរដ្ឋាភិបាលអណត្តិទី៧ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ចាក់ថាអំណោយដែលបានផ្តល់ជូននាពេលនេះមានកង់ចំនួន៧គ្រឿងដែលត្រូវផ្តល់ជូនសិស្សទៅសិស្សក្រីក្រដែលខ្វះមធ្យោបាយទៅសាលារៀនចំនួន៥នាក់និងសិស្សកំព្រាចំនួន២នាក់និងបានផ្តល់នូវសម្ភារៈកីឡា និងសម្ភារៈសិក្សាមួយចំនួនទៅកាន់សិស្សានុសិស្សសរុបចំនួន១០៤នាក់ផងដែរ។By: SamNeang

You might like

Leave a Reply

Your email address will not be published. Required fields are marked *