ស្លាប់ម្នាក់និងរងរបួសស្រាលម្នាក់ដោយសារជិះម៉ូតូបុករថយន្តនៅស្រុកថាឡាបរិវ៉ាត់!


ស្ទឹងត្រែងៈយុវជនម្នាក់បានស្លាប់ភា្លមៗនៅនឹងកន្លែងហេតុនិងយុវជនម្នាក់ទៀតបានរងរបួសស្រាលខណៈដែលយុវជនទាំង២នាក់បានធ្វើដំណើរដោយម៉ូតូទៅបុកជាមួយរថយន្តកាលពីវេលាម៉ោង ១៧ និង ១១ នាទី ថ្ងៃទី ១៧ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រ៥០០និង៥០១លើផ្លូវជាតិលេខ 9 ភូមិឆ្វាំឃុំសំអាងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចនគរបាលចរាចរផ្លូវគោកនៃស្នងការ្ឋាននគរបាលខេត្តស្ទឹងត្រែងបានអោយដឹងថាជនរងគ្រោះម្នាក់ដែលបានស្លាប់ឈ្មោះ ហម វិត អាយុ២៣ឆ្នាំ រស់នៅភូមិឆ្វាំងឃុំសំអាងជាអ្នកបើកបរម៉ូតូនិងជនរងគ្រោះម្នាក់ទៀតឈ្មោះ នៅ ស័កភេទប្រុសអាយុ២៣មុខរបរកសិករទីលំនៅភូមិឆ្វាំងឃុំសំអាងស្រុកថាឡាបរិវ៉ាត់ ជាអ្នករួមដើរជាមួយម៉ូតូបានរងរបួសស្រាលបញ្ជូនទៅសង្គ្រោះព្យាបាល នៅពេទ្យគ្លីនិកឯកជនភូមិឆ្វាំង។
សមត្ថកិច្ចបានបញ្ជាក់ថានៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកវ៉េវពណ៌ខៀវគ្មានផ្លាកលេខមួយគ្រឿងជិះគ្នា២នាក់ក្នុងទិសដៅពីកើតទៅលិច
បានបុកជាមួយរថយន្តម៉ាកទីតាន់ពណ៌ខៀវពាក់ស្លាកលេខកណ្តាល2A-1809បើកបរទិសដៅពីស្របគ្នាហើយបត់ឆ្វេងក៍ត្រូវម៉ូតូបើកបរមកពីក្រោយបុកចំហៀងទ្វាររថយន្តខាងឆ្វេងបណ្តាលអោយអ្នកបើកបរម៉ូតូបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងអ្នករួមដំណើរម្នាក់បានរងរបួសស្រាលបញ្ជូនទៅសង្គ្រោះព្យាបាល នៅពេទ្យគ្លីនិកឯកជនភូមិឆ្វាំង។ចំណែកឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗផងដែរ។
ក្រោយកើតហេតុកម្លាំងនគរបាលបានចុះទៅធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូទៅរក្សាទុកក្នុងស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់រីឯសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

You might like

Leave a Reply

Your email address will not be published. Required fields are marked *