ស្ទឹងត្រែង:នៅថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែងបានសហការជាមួយអាជ្ញាធរស្រុកបុរីអូរស្វាយសែនជ័យ តាមរយៈក្រសួងកិច្ចការនារី គាំទ្រដោយមូលនិធិពិសេស មេគង្គឡាងឆាង បានរៀបចំទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៌ និងពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ដើម្បីភ្ជាប់សហគមន៌កែច្នៃដែលដឹកនាំដោយស្ត្រី ជាមួយទីផ្សារសហគមន៍ផ្សេងទៀត នៅឃុំព្រះរំកិល និង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ប្រធានមន្ទីរកិច្ចការនារីខេត្តលោកស្រី សន សុខា បានឡើងមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះ គឺជាពីការផ្លាស់ប្តូគ្នាទៅវិញទៅមកទៅលើការផ្សព្វផ្សាយផលិតផលនៅក្នុងទីផ្សារសហគមន៍ ដោយនាំស្រ្តីនៃសហគមន៍នៃភូមិអូររុន មកទស្សនកិច្ចនៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល ដែលគោលបំណងរបស់មន្ទីរកិច្ចការនារីជាយុទ្ធសាស្រ្តរបស់ក្រសួងកិច្ចការនារី ដើម្បីបង្កើនភាពអង់អាចដល់ស្រ្តីផ្នែក សេដ្ឋកិច្ច ដើម្បីធ្វើយ៉ាងណាឱ្យស្រ្តីមានចំណេះដឹងផ្នែកសេដ្ឋកិច្ច។
លោកស្រី សម្បត្តិ រចនា អភិបាលរងស្រុកបុរីអូរស្វាយសែនជ័យ បានឡើងមានប្រសាសន៍ថា៖ដោយមានការគាំទ្រដោយមូលនិធិពិសេស មេគង្គឡាងឆាង និងមានកិច្ចសម្របសម្រួលពីមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង សហគមន៍នៅស្រុកបុរីអូរស្វាយសែនជ័យនិងមានការផ្លាស់ប្តូរផ្នត់គំនិតនិងសេដ្ឋកិច្ច នៃការកែច្នៃផលិតផលមកលក់នៅទីផ្សារក្នុងហគមន៍និមួយៗដែលជាការរួមចំណែកមួយបង្កើនជីវភាព និងភាពអង់អាចក្លាហានដល់ស្រ្តីគ្រប់រូបនៅទីជនបទ។
តាមដំណើរទស្សនកិច្ចរបស់មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង បានបង្ហាញនូវផលិតផលដូចជា ចង្គឹះ ក្រមា ទឹកប្រហុក នុំកញ្ចប់ ទឹកអំពិលជាដើម ដើម្បីបង្ហាញជូនដល់សហគមន៍អេកូទេសចរ ព្រះរំកិល ។ ដែលផលិតផលកែច្នៃទាំងនោះអាចចែកចាយលក់នៅលើទីផ្សារ នៅតាមសហគមន៍និមួយៗបង្ហាញពីស្នាដៃផលិតផលរបស់ខ្លួន និងការលក់ផលិតផលទាំងនោះបង្កើននូវសេដ្ឋកិច្ចគ្រួសារថែមទៀតផង។By: SamNeang