សមត្ថកិច្ចឆ្មក់បង្ក្រាប ទីតាំងខារ៉ាអូខេG9 មានករណីបង្កប់ប្រើប្រាស់ គ្រឿងញៀន នៅខណ្ឌចំការមន

(ភ្នំពេញ)៖ ហាងខារ៉ាអូខេមួយកន្លែង បើកដំណើរការ ពង្វក់ដោយក្រុមអ្នកប្រើ ប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ ចុះបង្ក្រាប ឃាត់ខ្លួនមនុស្សប្រុសស្រីមួយចំនួន និងបិទអាជីវកម្ម ជាបណ្តោះអាសន្ន ។

ប្រតិបត្តិការខាងលើបាន អនុវត្តឡើងកាលពី វេលាម៉ោង៥ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅហាងខារ៉ាអូខេG9 ក្នុងផ្សារចិន តាមផ្លូវ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា ទីតាំងខាងលើបើកដំណើរការ មានទាំងបើកឱ្យប្រាស់គ្រឿងញៀន ទើបនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្លាំងរបស់នាយកមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបឃាត់ខ្លួនមនុស្ស ប្រុសស្រីមួយចំនួន ដកហូសម្ភារៈពាក់ព័ន្ធ និងបិទផ្អាកអាជីវកម្ម ជាបណ្តោះអាសន្ន ។

ក្រោយបង្ក្រាបទីតាំងខាងលើ មនុស្សនិងវត្ថុតាងខាងលេីត្រូវបានបញ្ជូនទៅមន្ទី រប្រឆាំងគ្រឿងញៀននៃ អគ្គស្នងការនគរបាលជាតិដើម្បី សាកសួរនិងចាត់ការបន្តតាមនិតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *