កម្លាំងនគរបាលឃាត់ខ្លួនជនបរទេស៣នាក់ ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀនបញ្ចូនទៅតុលាការ

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនបរទេស៣នាក់ ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅ កាន់សាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកវរសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំង គ្រឿងញៀនក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ជនសង្ស័យ៣នាក់មាន១.ឈ្មោះ វីស្គី វីណាដូល ភេទប្រុសអាយុ២៥ឆ្នាំ (ជនជាតិឥណ្ដូនេស៊ី) ២.ឈ្មោះ ផាវិ ផាវ៉ាតបរៈឆុត ភេទប្រុសអាយុ២៣ឆ្នាំ(ជនជាតិថៃ) ៣.ឈ្មោះ ថា ណាយុគ ភេទប្រុសអាយុ២៣ឆ្នាំ(ជនជាតិថៃ)ស្នាក់នៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា៖ ជនសង្ស័យ៣នាក់ មានជនជាតិថថៃ២នាក់  និងជនជាតិឥណ្ឌូនេស៊ី១នាក់ ឃាត់ខ្លួនមាន២ករណី ដោយឡែកគ្នាមានករណីទី១.ឃាត់ខ្លួនឈ្មោះ វីស្គី វីណាដូល (ជនជាតិឥណ្ឌូនេស៊ី) និងរឹបអូសគ្រឿងញៀន ប្រភេទម្ស៉ៅក្រាមសថ្លា ចំនួន៣ថង់តូចដែល ឃាត់កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នៅ ចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ករណីទី២.ឃាត់ខ្លួនជនជាតថៃ២នាក់មាន១.ឈ្មោះ ផាវិ ផាវ៉ាតបរៈឆុត ២.ឈ្មោះ ថា ណាយុគ និងរឹបអូសគ្រឿងញៀន ប្រភេទម្ស៉ៅក្រាមសថ្លា២ថង់និង គ្រឿងញៀនប្រភេទយ៉ាម៉ា១៥២គ្រាប់ និងជញ្ជីងថ្លឹងគ្រឿងញៀន២គ្រឿង ដែលឃាត់កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាល ក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីលុបបំបាត់ បទល្មើសគ្រឿងញៀន អោយអស់កម្លាំងជំនាញ អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែតបានស្រាវជ្រាវ ចុះបង្ក្រាបបទល្មើស គ្រឿងញៀនបាន២ករណី ដោយឡែកគ្នាឃាត់ខ្លួនជនសង្ស័យ ៣នាក់២នាក់ជនជាតិថៃ និង១នាក់ជនជាតុឥណ្ឌូនេស៊ី ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តចាត់ការតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *