ស្ទឹងត្រែងៈមនុស្សប្រុសស្រីចំនួន១១នាក់បានរងរបួសធ្ងន់ស្រាលនិងបានបញ្ចូនទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះនៅខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៏២ករណីនៅលើទីតាំងតែមួយកាលពីវេលាម៉ោង១៧និង២៥នាទីថ្ងៃទី១៥វិច្ឆកាឆ្នាំ២០២២
ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៨៣និង៤៨៤ លើផ្លូវជាតិលេខ៩ ក្នុងភូមិសំអាងឃុំសំអាងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចនគរបាលចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៏២ករណីកើតឡើងនៅទីតាំងតែមួយខាងលើ គឺមុនដំបូងមានករណីគ្រោះថ្នាក់ចរាចរណ៏បានកើតឡើងរវាងម៉ូតូបុកជាមួយនិងគោយន្តកែច្នៃបណ្តាលអោយមនុស្សម្នាក់បានរងបួសធ្ងន់ នៅពេលនោះមានទាំងប្រជាពលរដ្ឋនិងសមត្ថកិច្ចបានជិះម៉ូតូមកឈប់ចតដើម្បីជួយជនរងគ្រោះ ប៉ុន្តែមានរថយន្តម៉ាកកាមេរីបាលែនពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខស្ទឹងត្រែង 1C- 4337 មួយគ្រឿងទៀត បានបើកបរពីទិសខាងលិចទៅទិសខាងកើត មកបុករះម៉ូតូដែលបានឈប់ចតនិងម៉ូតូដែលគ្រោះថ្នាក់ នៅនិងកន្លែងកើតហេតុដដែល បណ្តាលអោយមនុស្សប្រុសស្រីចំនួន១០នាក់បន្ថែមទៀតសរុប១១នាក់ក្នុងនោស្រី២នាក់បានរងរបួសធ្ងន់និងស្រាល។
សមត្ថកិច្ចបន្តថាអ្នករងរបួសចំនួន១១នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១/ឈ្មោះ គាំង លីដា ភេទស្រី អាយុ ១៧ ឆ្នាំ(រងរបួសស្រាល)
២/ ឈ្មោះ ញឹម សុខុម ភេទប្រុស អាយុ៥១ឆ្នាំ (រងរបួសស្រាល)
៣/ ឈ្មោះ អុិន ម៉ន ភេទប្រុស អាយុ ៥៧ ឆ្នាំ ( រងរបួសធ្ងន់)
៤/ ឈ្មោះ អុិន ប្រុយញ៉េ ភេទប្រុស អាយុ១៦ឆ្នាំ(រងរបួសស្រាល)
៥/ ឈ្មោះ អាប វិសាល ភេទប្រុស អាយុ ៣២ ឆ្នាំ(រងរបួសស្រាល)
៦/ ឈ្មោះ ម៉ក់ ណៃ ភេទប្រុស អាយុ៤៧ឆ្នាំ (រងរបួសស្រាល)
៧/ ឈ្មោះ ឈាង គីមស្រ៊ុន ភេទប្រុស អាយុ ៦០ ឆ្នាំ (រងរបួសស្រាល)
៨/ ឈ្មោះ ឈិន វាសនា ភេទប្រុស អាយុ ៣៤ ឆ្នាំ (រងរបួសស្រាល)
៩/ ឈ្មោះ វេត សាមុីន ភេទស្រី អាយុ៣៨ ឆ្នាំ(រងរបួសធ្ងន់)
១០/ ឈ្មោះ អុិន ល័ក្ខ ភេទប្រុស អាយុ១៨ ឆ្នាំ (រងរបួសស្រាល)
១១/ ឈ្មោះ រ៉េត ណារ៉ុង ភេទប្រុស អាយុ ៥០ ឆ្នាំ (រងរបួសស្រាល)។
សមត្ថកិច្ចបន្តថាក្រោយហេតុការណ៍គ្រោះថ្នាក់ចរណ៍កើតបានកើតឡើងសមត្ថកិច្ចជំនាញ
បានចុះទៅវាស់វែងនិងបានបញ្ចូនជនរងគ្រោះចំនួន១១នាក់ទៅកាន់មន្ទីពេទ្យបង្អែកខេត្តស្ទឹងត្រែងដើម្បីសង្គ្រោះបន្ទាន់ រីឯវត្ថុតាងរួមមានរថយន្តបាលែនបង្កគ្រោះថ្នាក់១គ្រឿងនិងម៉ូតូខូចខាតចំនួន៥គ្រឿងត្រូវបាននាំយកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងចំណែកគោយន្តកែច្នៃត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំសំអាងដើម្បីចាត់ការតាមនិតិវិធីច្បាប់។