(ខេត្តបន្ទាយមានជ័យ)៖ មន្ត្រីជំនាញណែនាំឲ្យប្រជាកសិករ ប្រើប្រាស់ថ្នាំសំរាប់ បាញ់សម្លាប់សត្វល្អិត ប្រភេទមមាចត្នោត និងរុយ ដែលកំពុងបំផ្លាញស្រូវ ត្រូវកំចាត់ចេញ មានចំនួន២ស្រុក នៅក្នុងខេត្តបន្ទាយមានជ័យ រហូតដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។
ប្រជាកសិករនៅ ស្រុកមង្គលបូរីបានប្រាប់ថា៖ នៅស្រុកមង្គលបូរី នៅឃុំអូរប្រាសាទ និងឃុំរហាត់ទឹក សត្វមមាចត្នោត កំពុងបំផ្លាញស្រូវ ប្រជាកសិករមា នស្រូវស្រាលប្រភេទស្រូវសែនក្រអូប និងស្រូវអ៊ីអ៊ាប្រភេទ៥១ និង៥៤ស្រូវស្រង៉ែ ដែលស្រូវចេញ និងជិតទុំដែលងាប់ស្រូវ និងស្រូវកណ្តាលប្រភេទស្រូវនាងខុនដែលកំពុងរងការខូចខាតជាបណ្តើរៗហើយបានរាយការណ៍ជូនអាជ្ញាធរស្រុក/ខេត្តហើយឃើញមន្ត្រីមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានចុះមកពិនិត្យនិងណែនាំអោយប្រជាកសិករយកថ្នាំគីមីបាញ់សំលាប់។
ប្រជាកសិករស្រុកភ្នំស្រុកបានប្រាប់ថា៖ នៅខាងស្រុកភ្នំស្រុកវិញមានរុយសបានបំផ្លាញស្រូវដូចគ្នាមានប្រភេទស្រូវស្រាលនិងស្រូវកណ្តាលក្រោយប្រជាកសិកររាយការណ៍ជូនអាជ្ញាធរឃើញវត្តមានលោក ឃ្លូក នូយ អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញបានចុះទៅពិនិត្យហើយណែនាំអោយប្រជាកសិករប្រើប្រាស់ថ្នាំគីមីបាញ់សំលាប់។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានប្រាប់ថា៖ សត្វល្អិតបានកំពុងបំផ្លាញ ស្រូវនៅមានស្រុកមង្គលបូរី ជាប្រភេទសត្វល្អិតមមាចត្នោត និងស្រុកភ្នំស្រុក សត្វល្អិតរុយស ក្រោយទទួលព័ត៌មាន ហើយមន្ត្រីជំនាញបានចុះ ទៅពិនិត្យណែនាំអោយ ប្រជាកសិករប្រើប្រាស់ ថ្នាំគីមីបាញ់សំលាប់ ព្រោះសត្វល្អិត ប្រភេទរុយស និងមមាចត្នោត ជាប្រភេទសត្វល្អិតជញ្ជក់ ដើមស្រូវយកជាតិ ធ្វើឲ្យស្រូវងាប់ទើប ប្រើប្រាស់ថ្នាំគីមីសំលាប់ សត្វល្អិតទប់ស្កាត់៕