(ខេត្តបាត់ដំបង)៖ សាកសពបុរសម្នាក់ដែល គេពិនិត្យឃើញមានស្នាម របួសលើរាងកាយ និងត្រូវបានគេសង្ស័យថា អាចជាជនជាតិចិន ត្រូវបានគេប្រទះឃើញអណ្ដែតទឹកក្នុងស្ទឹងសង្កែក្បែរស្ពានដងទង់ កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្រែស្តៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ។
ដែលគេសង្ស័យថា អាចជាអំពើឃាតកម្ម ត្រូវបានឃាតករសម្លាប់ នៅកន្លែងផ្សេងរួចយក ទម្លាក់ចោលក្នុងទឹកស្ទឹងសង្កែ ក្បែរស្ពានដងទង់ខាងលើ គេមិនទាន់ស្គាល់អត្តសញ្ញាណ ជនរងគ្រោះនៅឡើយទេ រហូតមកដល់ពេលនេះក៏ទោះបីមន្ត្រីជំនាញបច្ចេកទេសនៃស្នងការខេត្តបាត់ដំបងបាននិងកំពុងពិនិត្យសពនៅកន្លែងកើតហេតុ ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះក្តី បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថាជនរងគ្រោះទំនងជាជនជាតិចិនស្លៀកខោជើងវែង ពាក់អាវយឺតដៃខ្លីននិងមានស្នាមរបួសជាច្រើនកន្លែងលើខ្លួន លើដៃ ត្រង់ក បើតាមពិនិត្យមើលអាចទំនងបាក់ឆ្អឹងថ្គាមផង។
សមត្ថកិច្ចដែលបានចុះទៅ កន្លែងកើតហេតុបាន ផ្ដល់ព័ត៌មានថា មកពិនិត្យកន្លែងដែល ប្រទះឃើញសាកសពនោះ គេរកមិនឃើញស្លាកស្នាម ដែលគួរឱ្យសង្ស័យ នៅកន្លែងកើតហេតុទេ គេសន្និដ្ឋានថាជនរង គ្រោះត្រូវបានគេសម្លាប់នៅកន្លែងផ្សេង រួចដឹកយកមកទម្លាក់ ចោលក្នុងស្ទឹងសង្កែ ក្បែរស្ពានដងទង់នេះ។ ហើយក៏គេមិនទាន់ ដឹងប្រភព ពីកន្លែងកើតហេតុដំបូងនោះដែរ។
អធិការស្រុកសំឡូតលោកម៉ែន រីម បានប្រាប់ថា សមត្ថកិច្ចគ្រាន់តែសង្ស័យសាកសព អណ្ដែតទឹក នោះជាជនជាតិចិន ដោយយោងទៅភិនភាគ ម្យ៉ាងដែលមិនមាន អ្នកស្គាល់អត្តសញ្ញាណ។ ចំពោះសាកសព អណ្ដែតទឹកខាងលើនេះ លោកអធិការបានបញ្ជាក់ថា កម្លាំងជំនាញមិនទាន់ សន្និដ្ឋានថាបែបណានោះទេ។ ចំពោះករណីនេះ ព្រោះមន្ត្រីបច្ចេកទេសការិយាល័យ ជំនាញកំពុងចុះត្រួតពិនិត្យហើយ។
ដោយឡែកលោកលឹម ពុទ្ធាឡា ស្នងការរងខេត្តទទួលបន្ទុក ផ្នែកព្រហ្មទណ្ឌក៏មិនហ៊ាន ទាន់ធ្វើការសន្និដ្ឋានចំពោះសាកសព ដែលគេសង្ស័យថាជា ជនជាតិចិនខាងលើនេះដែរ។
លោកលឹម ពុទ្ធាឡាបាននិយាយថា លោកមិនបានចុះទៅកន្លែង កើតហេតុទេតែមានលោក ស្នងការរងជំនួយការ ដឹកនាំក្រុមការងារចុះ ទៅកន្លែងកើតហេតុលោក បញ្ជាក់ថាលទ្ធផលបែប ណាចាំមើលកម្លាំង បច្ចេកទេសពិនិត្យ និងវាយតម្លៃសិន សូមរំលឹកថាកាលពីប៉ុន្មានឆ្នាំមុន ក៏មានករណីឃាតកម្ម បិទមុខកើតឡើងនៅ ក្បែរស្ពានដង ទង់នេះមួយករណីផងដែរ។
កាលនោះអ្នកដំណើរ បានប្រទះឃើញសពត្រូវបាន គេដុតឆេះរោលខ្លោចទាំងព្រឹ កនៅក្បែរក្បាលស្ពានខាង ជើងដែលគេអះអាងថា ក្រុមឃាតករដុតសាកសព ដែលគេសង្ស័យថាជាជនជាតិចិន យកទៅទម្លាក់ចោលក្បែរក្បាល ស្ពាននោះរួចឃាតករ បានចាក់សាំងដុតបំផ្លាញ សាកសពចោលក្នុង ចេតនាបំផ្លាញភស្តុតាង ប៉ុន្តែសាកសពគ្រាន់តែបាន ឆេះរោលខ្លោចនៅ ផ្នែកខាងក្រោយ គេឃើញមានស្នាមសាក់ រូបនាងគង់ស៊ីអ៊ីម ហើយថែមទាំងដៃមានជាប់ខ្នោះផង។
គ្មានអ្នកស្គាល់អត្តសញ្ញាណ សាកសពនោះទេដោយ យោងភិនភាគខាងលើនេះ បានគេសន្និដ្ឋានថា សាកសពត្រូវភ្លើង ឆេះរោលនិងមានដៃ ជាប់ខ្នោះផងនោះ ជាជនជាតិចិនដែលត្រូវបាន គេសម្លាប់នៅកន្លែងផ្សេង រួចដឹកយកមកទម្លាក់ចោលនៅក្បាលស្ពានខាងលើនេះ ហ្នឹងបានដុតបំផ្លាញសាកសពចោល រហូតមកដល់ពេលនេះសំណុំរឿងខាង លើនៅតែងងឹតឈឹងគ្មាន តម្រុយដដែលហើយពេល នេះសំណុំរឿងដដែលស្រដៀង គ្នាបានកើតឡើងជាថ្មីលើ ទឹកដីក្បាលស្ពានដងទង់ យ៉ាងណាករណីជុំវិញសាកសព អណ្ដែតក្នុងទឹកដងស្ទឹងសង្កែ ក្បែរស្ពានដងទង់ជាថ្មី ខាងលើនេះសមត្ថកិច្ច កំពុងចុះត្រួតពិនិត្យហើយ បើយោងតាមការពិនិត្យ និងភិនភាគគេសង្ស័យថា ជនរងគ្រោះជាជនជាតិចិន ទំនងត្រូវបានគេសម្លាប់ កន្លែងផ្សេងរួចដឹកមកទម្លាក់ចោល ក្នុងស្ទឹងសង្កែដើម្បីបំបាត់ភស្តុតាង គេមិនទាន់ដឹងប្រភពពីកន្លែង កើតហេតុទេព្រោះមន្ត្រីជំនាញ កំពុងធ្វើការស៊ើបអង្កេត រកអត្តសញ្ញាណ។ ដោយលោក យ៉ា យូរម៉េង