អាជ្ញាធរខេត្តកំពតនឹងពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានរួចរាល់នៅឆ្នាំ២០២៥ខាងមុខ

(ខេត្តកំពត)៖ ដោយអនុវត្តន៍តាមគោល នយោបាយរបស់រាជរដ្ឋាភិបាល  និងកិច្ចចង្អុលបង្ហាញ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋមន្ត្រីក្រសួងដែនដី អាជ្ញាធរខេត្តកំពត ក្រោមកិច្ចសហការ ជាមួយមន្ទីរជំនាញ អាជ្ញាធរក្រុង-ស្រុក ទាំង៩ក្នុងខេត្ត ដើម្បីពន្លឿនការចេញ បណ្ណកម្មសិទ្ធិដីធ្លីជូន ពលរដ្ឋក្នុងខេត្តឱ្យបាន អស់ក្នុងឆ្នាំ២០២៥ខាងមុខ។

ការពន្លឿនចេញបណ្ណកម្មសិទ្ធិ ជូនពលរដ្ឋនេះ គឺផ្នែកទៅលើបទ បញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ប្រមុខរាជរដ្ឋាភិបាល ដែលបានគិតគូរយក ចិត្តទុកដាក់ចំពោះ តម្រូវការរបស់ពលរដ្ឋ។

ថ្លែងក្នុងពិធីចែកបណ្ណកម្មសិទ្ធិ ជូនដល់ពលរដ្ឋក្នុងស្រុកឈូក និងស្រុកជុំគិរី ដែលមានចំនួន ៥,១៨៨បណ្ណ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នាសាលាស្រុកឈូក ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា គោលនយោបាយលើវិស័យ ដីធ្លីគឺជាកិច្ចចង្អុល ការរបស់ប្រមុខរាជរដ្ឋាភិបាល ចាប់តាំងពីអាណត្តិ ចាស់ដែលមានសម្តេចតេជោ ហ៊ុន សែន រហូតបន្តមកដល់អាណត្តិថ្មី គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺសម្តេចនៅតែមាន កិច្ចចង្អុលការយ៉ាងម៉ឺងម៉ាត់ មកគណៈកម្មការសូរិយោដីខេត្ត គណៈកម្មការដីរដ្ឋ មន្ទីរជំនាញ ដើម្បីធ្វើយ៉ាងណាពន្លឿនក្នុងការចេញ បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្រោយពីបាន ពិគ្រោះដោយយកចិត្ត ទុកដាក់ជាមួយមន្ទីរជំនាញ ក៏ដូចជាអាជ្ញាធរក្រុង-ស្រុក ទាំង៩ក្នុងខេត្ត និងអ្នកដែលពាក់ព័ន្ធ គឺត្រូធ្វើយ៉ាងណាពន្លឿន ក្នុងការចេញបណ្ណកម្មសិទ្ធិដីធ្លី ជូនពលរដ្ឋក្នុងខេត្តកំពត ឱ្យបានគ្រប់នៅក្នុងឆ្នាំ២០២៥ ដើម្បីឱ្យស្របទៅតាមបទ បញ្ជាយ៉ាម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល ក្រោមកិច្ចចង្អុលការ ដោយផ្ទាល់ពី សំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា។

ឯកឧត្តមអភិបាល ខេត្តបានបន្ថែមថា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេចតែងតែគិត គូរជានិច្ចពីតម្រូវការរបស់ បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស។

បើយោងតាមរបាយ ការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីរស្តីទីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា សម្រាប់ការចែកបណ្ណ ជូនពលរដ្ឋក្នុងស្រុកឈូក និងស្រុកជុំគិរី នាពេលនេះ មានបណ្ណសរុបចំនួន ៥,១៨៨បណ្ណ ក្នុងនោះ ស្រុកឈូក មានបណ្ណនៅសេសសល់ តិចតួចតាមភូមិចំនួន ៤៥ភូមិ មានអំណោយអំពីរដ្ឋ ទិញ និងបណ្ណពន្ធសូន្យរបស់ សម្តេចផ្តល់ជូនប្រជាពលរដ្ឋ សរុបចំនួន ៣,៦៨២បណ្ណ។

ស្រុកជុំគិរី មានបណ្ណនៅសេសសល់ តិចតួចតាមភូមិចំនួន ៣០ភូមិ មានអំណោយពីរដ្ឋ ទិញ និងបណ្ណពន្ធសូន្យ របស់សម្តេចផ្តល់ជូន ប្រជាពលរដ្ឋ សរុបចំនួន ១,៥០៦បណ្ណ៕ លោក សេង ណារិទ្ធ

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *