(ខេត្តព្រៃវែង)៖ ក្រោមការឧបត្ថម្ភដ៏ ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស ក្រុមការងារអភិវឌ្ឍ យុវជនខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នេះ ក្រុមការងារសិក្ខាសាលា ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អនុប្រធានក្រុមការងារ អភិវឌ្ឍយុវជនខេត្តព្រៃវែង ជាតំណាងឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារ អភិវឌ្ឍយុវជនខេត្តព្រៃវែង បានអញ្ជើញដឹកនាំ ក្រុមការងារ ចុះធ្វើសិក្ខាសាលាស្តីពី “ការកំណត់គោលដៅជីវិត ការជ្រើសរើសជំនាញថ្នាក់ឧត្តមសិក្សា និងការត្រៀមចាប់យកទីផ្សារការងារក្នុងស្រុកនិងអាស៊ាន” ដល់សិស្សថ្នាក់ទី១២ ចំនួន ៣៣២នាក់ នៅវិទ្យាល័យព្រះនរោត្តម ក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
សូមបញ្ជាក់ថា ពិធីបើកសិក្ខាសាលានេះ ក្រោមអធិបតីភាពលោក សឿង សុជាតិ អភិបាល នៃគណៈអភិបាលស្រុកកញ្ជ្រៀច រៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ដែលធ្វើបទបង្ហាញដោយឯកឧត្តមបណ្ឌិត ទូច វណ្ណៈ លោក សក ឡី និងលោក ខាន់ ស៊ីដេត នៅសាលប្រជុំ សាលាស្រុកកញ្ជ្រៀច៕