ស្ទឹងត្រែង÷ នៅថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០២៤នេះ ក្រុមការងារយុវជនគណបក្សខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំដើម្បីផ្សព្វផ្សាយលទ្ធផលការងារសំខាន់ៗដែលយុវជនគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងតាមសាខាគណបក្សជុំវិញគណៈកម្មាធិការគណបក្សខេត្ត។
កិច្ចប្រជុំនេះដែរ ប្រព្រឹត្តទៅក្រោមអធិបតី លោក ម៉ែន គុង សមាជិកគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង អនុប្រធានប្រចាំការក្រុមការងារយុវជនគណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការ គ ២៧៨ ខេត្ត។
ក្រោយពីស្តាប់របាយការណ៍ សង្ខេបរួមមក លោក ម៉ែន គុង អនុប្រធានប្រចាំការក្រុមការងារយុវជនគណបក្សខេត្តបានមានប្រសាសន៍លើកឡើងថា÷ គណបក្សប្រជាជនកម្ពុជា បានចាត់ទុកយុវជនជាកម្លាំងស្នូល និងជាកម្លាំងបន្តជនមានសក្តានុពល វិបស់គណបក្ស។ ឈរលើស្មារតី និងគោលនយោបាយនេះ ខិតខំប្រមូលផ្តុំ ចងក្រង កសាងពង្រឹង និងពង្រីកកម្លាំងយុវជនពីគ្រប់ទិសទី និងគ្រប់មជ្ឈដ្ឋាន ឲ្យក្លាយទៅជាកម្លាំងគាំទ្រគណបក្ស សមាជិកគណបក្ស ជាមន្ត្រីគណបក្ស និងជាឃោសនិកគណបក្សដ៏រឹងមាំ រក្សាបាននូវតួនាទីដឹកនាំរបស់ គណបក្ស ដែលធានាឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពបរិបូរណ៍ និងការអភិវឌ្ឍ។
ក្នុងនោះដែរ លោក ម៉ែន គុង បានបន្តថា÷ ថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ក្នុងខេត្ត បានបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ និងឱ្យសកម្មភាពរបស់ក្រុមការងារយុវជនគណបក្សខេត្តអាចដំណើរកាទៅបានដោយរលូន និងមានលទ្ធភាពគ្រប់គ្រាន់ក្នុង ការធ្វើសកម្មភាពការងារ ទាំងការងារសង្គម ការងារពង្រឹងរចនាសម្ព័ន្ធ ការងារពង្រីកការងារឃោសនាអប់រំ ការងារចាត់តាំង ការងាររដ្ឋបាល និងការងារគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់។ឆ្លៀតឱកាសនោះដែរ លោក ម៉ែន គុង បានដាក់ចេញនូវផែនការជាក់លាក់ចំពោះសភាពការណ៍ចំពោះមុខដោយយុវជននៅទូទាំងខេត្តស្ទឹងត្រែង បានត្រៀមរួចរាល់គ្រប់កាលៈទេសៈដើម្បីការពាររាជរដ្ឋាភិបាលកម្ពុជា ទោះការលះបង់នោះកម្រិតណាក៏ដោយ។និងប្រឆាំងដាច់ខាតចំពោះជនក្បត់ជាតិបីជំនាន់ និងបក្ខពួកដែលមានបំណងធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
ដោយលោក ក៏បានសូមអំពាវនាវ បងប្អូនយុវជន និងប្រជាពលរដ្ឋទាំងអស់កុំជឿការញុះញង់ បំភ្លៃការពិត ប្រឌិតបញ្ហា ដើម្បីតែនយោបាយទុច្ចរិតជ្រុលនិយមរបស់ក្រុមក្បត់ជាតិបីជំនាន់នោះឱ្យសោះ។SAMNEANG