(ខេត្តរតនគិរី)៖ កម្លាំងជំនាញព្រហ្មទណ្ឌ ក្រុងបានលុង ទទួលបណ្ដឹងរាយការណ៍ពីឈ្មោះ សូសព្ទ វាសនា ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង៤០នាទី ថាមានករណី លួចមានស្ថានទម្ងន់ទោស (កាប់ដោយកាំបិត ផ្គាក់យកម៉ូតូ) នៅត្រង់
ចំណុច ជិតSNបឹងកំសាន្ត ស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ក្រោយពីទទួលបណ្ដឹង រាយការណ៍ពាក់ពន្ធ័ ករណីខាងលើភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍បឹងកន្សែង សហការជាមួយ កម្លាំងជំនាញព្រហ្ម ទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរ បាលខេត្តរតនគិរី ចុះទៅដល់កន្លែងកើតហេតុ និងបាន ធ្វើការស្រាវជ្រាវជុំវិញ កន្លែងកើតហេតុ ឈានដល់ការឃាត់ ខ្លួនជនសង្ស័យ ០៣នាក់ នៅផ្ទះសំណាក់មួយ កន្លែងស្ថិតក្នុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅ
ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១១ និង២០នាទី ព្រមទាំងធ្វើការ ប្រគល់-ទទួលជនសង្ស័យចំនួន ០៣នាក់ យកមកសាកសួរនៅ អធិការដ្ឋាន នគរបាលក្រុង បានលុង ពាក់ពន្ធ័ករណី ហេតុខាងលើ លុះរហូតដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៨ និង២៧ នាទី កម្លាំងជំនាញព្រហ្ម ក្រុងបានលុង និងកម្លាំងនគរបាលប៉ុស្តិ៍ឡាបានសៀក សហជាមួយកម្លាំងជំនាញព្រហ្ម ទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តរតនគិរី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ដែលជាបក្ខពួកចំនួន ០១នាក់បន្ថែមទៀត ។
ដោយមានការ សម្របសម្រួល នីតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលា ដំបូងខេត្តរតនគិរី តាមរយៈទូរសព្ទលេខ ០៨៨ ៨១១ ០២ ៧១ យើងបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០៤នាក់ ដែលមានអត្តសញ្ញាណដូចខាងក្រោម៖១-ជនសង្ស័យឈ្មោះ គង់ ទីន ហៅ ទី ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មានទីលំនៅ សព្វថ្ងៃភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ មិនពិតប្រាកដ។
២-ជនសង្ស័យឈ្មោះ លី លាងហេង ហៅ ហេង ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មានទីលំនៅសព្វថ្ងៃភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី មុខរបរ មិនពិតប្រាកដ។
៣-ជនសង្ស័យឈ្មោះ មុំ សីហៈ ហៅ ចាំង ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរលំនៅសព្វថ្ងៃភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ មិនពិតប្រាកដ។
៤-ជនសង្ស័យឈ្មោះ កែម សិលា ហៅ ឡា ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មានទី លំនៅសព្វថ្ងៃភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ មិនពិតប្រាកដ។