(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញក្តី សោម នស្ស រីករាយ និងថ្លែងអំណរគុណ ជ្រាលជ្រៅដល់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរបរទេស ដែលបានរួមគ្នាញ៉ាំង ឱ្យពិធីបុណ្យចូល ឆ្នាំថ្មីប្រព្រឹត្តទៅដោយ ក្តីសប្បាយរីករាយ និងរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចសារលើបណ្តាញ សង្គមនាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤យ៉ាងដូច្នេះ «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូម ថ្លែង អំណរគុណយ៉ាង ជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជានៅក្រៅប្រទេស ផងដែរ កងយោធពលខេមរភូមិន្ទ កងនគរបាល ជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការ ទាំង អស់ ដែលបានចូលរួមសហការ បំពេញភារកិច្ចរៀបចំ តុបតែង និងប្រចាំការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាព បង្កលក្ខណៈដល់ការ កំសាន្តសប្បាយរបស់បងប្អូន អ៊ុំពូមីង តាយាយ ព្រមទាំងបានញ៉ាំង ឱ្យការប្រារព្ធពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយ ភាពសប្បាយ រីក រាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយ មោទនភាពជាតិ»។
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរយៈ ពេល៤ថ្ងៃកន្លងទៅនេះ បាននាំមកនូវភាព សប្បាយរីករាយ ជាខ្លាំងសម្រាប់ប្រជាពលរដ្ឋ តាមរយៈការរៀបចំ ព្រឹត្តិការណ៍នានា របស់អាជ្ញាធរនៅទូទាំង ប្រទេស។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចថា ភាពសប្បាយរីករាយ នេះកើតមានទៅបាន អាស្រ័យលើកត្តាចម្បងបំផុត គឺម្លប់នៃសុខសន្តិភាព ដែលបានផ្តល់នូវ ឱកាសឱ្យប្រជាជន ខ្មែរគ្រប់រូប អាចរួមរស់ប្រកបដោយ កុសលធម៌ និងសាមគ្គីធម៌ ក្នុងធ្លុងជាមហា គ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិ អង្គរដ៏បវរជាទីស្នេហា និងក្នុងសេចក្តី សុខក្សេមក្សាន្ត កិត្តិយស និងសេចក្តីថ្លៃថ្នូរ ជាដរាបតរៀងទៅ។
ក្នុងសារនេះ សម្តេចធិបតី ក៏បានប្រគេនពរ ដល់ព្រះតេជព្រះគុណគ្រប់ព្រះអង្គ និងជូនពរ ប្រជា ពលរដ្ឋខ្មែរ ជួបប្រទះតែសុខភាពល្អ សុភមង្គល និងទទួលបាន សិរីសួស្តីជោគជ័យ គ្រប់ប្រការ ព្រមជាមួយពុទ្ធពរ ទាំងឡាយបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ៕