(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានបន្ដដឹកនាំកង កម្លាំងនគរបាល រាជធានីភ្នំពេញ យ៉ាងសស្រាក់សស្រាំ ដើម្បីបំពេញកាតព្វកិច្ច ក្នុងធានាដល់សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសប្រជាពលរដ្ឋ លេងកម្សាន្ដសប្បាយ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ពិសេសនៅ តំបន់សង្ក្រាន្ដវត្តភ្នំ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។
ក្រៅពីគោលដៅ សប្បាយនៅសង្ក្រាន្ដវត្តភ្នំ ជារួមសភាពការណ៍ នៅទូទាំងរាជធានីភ្នំពេញ ក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ គឺត្រូវធានាបានយ៉ាងល្អ ប្រសើរគ្រប់ទីតាំង សប្បាយទាំងអស់។
សូមបញ្ជាក់ថា ៖ ០៣ថ្ងៃហើយដែល លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិង ជាស្នងការ នគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជា កម្លាំងការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព នៅគោលដៅសង្រ្កានវត្តភ្នំ៕