(ភ្នំពេញ)៖ នៅ៣ថ្ងៃទៀត នឹងមានផ្លាស់ប្ដូរស្នងការ ចំនួន ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តកំពង់ឆ្នាំង និងតែងតាំង ប្រធាននាយករដ្ឋាន អាវុធជាតិផ្ទុះ ។
ក្នុងនោះ បើពុំមានអ្វីប្រែប្រួលនោះទេ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរទៅ កាន់ជាស្នងការ នគរបាលខេត្តសៀមរាប។ ពិធីប្រកាសចូលកាន់ តំណែងធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមេសា ក្រោមអធិបភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង ត្រូវបានផ្ទេរទៅកាន់ជា ស្នងការនគរបាលខេត្តឧត្តរមានជ័យ។ ពិធីប្រកាសចូលកាន់ តំណែងធ្វើឡើងនៅ រសៀលថ្ងៃទី១៨ ខែមេសា ក្រោមអធិបភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទ ណាត ស្នងការនគរបាល ខេត្តសៀមរាប ត្រូវបានផ្ទេរទៅ កាន់ជាស្នងការ នគរបាលខេត្តកំពង់ឆ្នាំង។
ពិធីប្រកាសចូលកាន់ តំណែងធ្វើឡើង នៅព្រឹកថ្ងៃទី១៩ ខែមេសា ក្រោមអធិបភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ។
លោកឧត្តមសេនីយ៍ត្រី សែម គន្ធា អតីតស្នងការរង នគរបាលរាជធានីភ្នំពេញ និងបច្ចុប្បន្នជា អនុប្រធាននាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជា ប្រធាននាយកដ្ឋាន អាវុធជាតិផ្ទុះ៕