អ្នកនាំពាក្យ ក្រសួងសាធារណការ៖  រូបភាពផ្លូវជាតិលេខ៤ ក្រុងកំពង់ស្ពឺ បន្ទាប់ពីលើកកម្រិត រួចរាល់ក្រោមគម្រោង ធនាគារពិភពលោក

(ខេត្តកំពង់ស្ពឺ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី០៥ ខែមីនាឆ្នាំ២០២៤នេះ បានបង្ហាញពី រូបភាពផ្លូវជាតិលេខ៤ ក្រុងកំពង់ស្ពឺ បន្ទាប់ពីលើក កម្រិតរួចរាល់ក្រោម គម្រោងធនាគារ ពិភពលោក។

អ្នកនាំពាក្យរូបនេះ បានឱ្យដឹងទៀតថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងថែទាំផ្លូវនេះឱ្យស្ថិត នៅក្នុងស្ថាភាពបែបនេះ រហូតដល់ខែធ្នូឆ្នាំ២០២៦។

បន្ថែមពីនេះលោកអ្នកនាំពាក្យ ក៏សូមការអធ្យាស្រ័យ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែលធ្វើ ចរាចរណ៍លើផ្លូវជាតិលេខ៤ សូមមេត្តាកុំបើកបរលឿនពេក និងសូមមានការប្រុងប្រយត្ន័ខ្ពស់ ព្រោះផ្លូវនេះស្ថិតក្នុង ដំណាក់កាលកំពុង អនុវត្តការងារសាងសង់ ដោយមានកំណាត់ខ្លះរួចរាល់ និងកំណាត់ខ្លះទៀតមិន ទាន់រួចរាល់នៅឡើយ។

ជាមួយគ្នានេះកាលពីព្រឹកមិញនេះ លោក ផន រឹម ក៏បានលើកឡើងថា យានយន្តសរុប១០១៤៧៣គ្រឿង  បានធ្វើដំណើរលើ ផ្លូវល្បឿនលឿន ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី២៦ខែកុម្ភៈ រហូតដល់ថ្ងៃទី០៣ ខែមីនាឆ្នាំ២០២៤ មានយានយន្តធ្វើដំណើរ លើផ្លូវល្បឿនលឿន សរុបចំនួន ១០១៤៧៣គ្រឿង ដែលក្នុងនោះ មានការស្វែងរក ជំនួយតាមទូរស័ព្ទ សង្គ្រោះ១៣៩៩ ចំនួន១២៨ ខ្សែ (បញ្ហាគ្រោះថ្នាក់ ចរាចរណ៍ចំនួន ១ករណី ស្វែងរកជំនួយចំនួន ៦៦ករណី និងប្រឹក្សាយោបល់សួរ ព័ត៌មានចំនួន៦១ករណី)។

ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សូមអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុ ងការប្រើប្រាស់ ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរព ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរ​បញ្ច្រាសទិសចរាចរណ៍។ សូមបើកបរដោយសុវត្ថិភាព!

You might like

Leave a Reply

Your email address will not be published. Required fields are marked *