សូមជួយគាំទ្រ សាច់មាន់ទា និងបន្លែសុវត្ថិភាព គ្មានសារជាតិគីមី ដាំដោយកងទព័ មានលក់នៅផ្សារសហគមន៍ ផលិតផលខ្មែរ ភូមិ១ ផលិតផល១

(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បន្លែចម្រុះរបស់អង្គភាព វរសេនាតូចថ្មើរជើងលេខ៥១៤ ដាក់លក់ជា ប្រចាំថ្ងៃរៀងរាល់ថ្ងៃអាទិត្យ ក្នុងមួយសប្តាហ៍ម្តង នៅផ្សារសហគមន៍ ផលិតផលខ្មែរ ភូមិ១ ផលិតផល១ ទីរួមខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា ៖ វរសេនាតូចថ្មើរជើងលេខ៥១៤ បានខិតខំបន្តការងារ បង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិត ការធានាចិញ្ចឹមកងទ័ព នឹងគ្រួសារកងទ័ព ដែលមានជីវភាពខ្វះខាត ហើយបន្តដាក់លក់ នៅលើទីផ្សារ ពិសេសចូលរួមលក់ ក្នុងទីផ្សារសហគមន៍ នៅទីរួមខេត្តបន្ទាយមានជ័យ តាមផែនការរបស់ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១។

សូមគាំទ្រចំពោះ អង្គភាព វរសេនាតូចថ្មើរជើងលេខ៥១៤ បានខិតខំបន្តការងារ បង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃ ប្រឌិតការធានា ចិញ្ចឹមកងទ័ព នឹងគ្រួសារកងទ័ព ដែលមានជីវភាពខ្វះខាត ។ ប្រទេសជាតិ មានសន្តិភាព កងទ័ព មានឱកាស ស្វែងរកចំណូល អ្វីដែលអង្គភាព បានគិតគូរខ្ពស់ ពីការអភិវឌ្ឍ ដាំដុះ ចិញ្ចឹមសត្វ បង្កបង្កើនផល ក្លាយជាចំណូល ប្រកបដោយសក្តានុពល ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *