កម្លាំងប៉ុស្តិ៍នគរបាល​ រដ្ឋបាលព្រែកកំពឹស ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ

(ភ្នំពេញ)៖ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលព្រែកកំពឹស កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី លួចយកម៉ូតូ នៅចំណុច ផ្ទះគ្មានលេខផ្លូវលំ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

យោងតាម ប្រភពព័ត៌មាន ពីមន្រ្តីនគរបាល មូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សុខ មករា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ឃាត់ខ្លួននៅផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

ចំណែកវត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដា MSX សេរីឆ្នាំ២០១៦ ពណ៌ស លាយខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1DM-1903។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជា បណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *