បង្ក្រាបករណីកាប់ ប្លន់យកម៉ូតូ អ្នកដឹកជញ្ជូន E-Gets នៅខណ្ឌដង្កោ និងឃាត់ខ្លួនជនសង្ស័យម្នាក់

(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ  នៅរសៀលថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌដង្កោ បានចុះបង្ក្រាបករណី កាប់ប្លន់យកម៉ូតូ អ្នកដឹកជញ្ជូន E-Gets នៅខណ្ឌដង្កោ និងឃាត់ខ្លួនជន សង្ស័យចំនួន០១នាក់ ។

ដោយអនុវត្តតាម បទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកុម្ភៈនេះ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដឹកនាំ ដោយលោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ សហការជាមួយ អធិការដ្ឋាននគរបាល ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី កាប់ប្លន់យកម៉ូតូ  ប្រព្រឹត្តល្មើសនៅ ចំណុចមុខផ្ទះជួល ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង២និង៣០នាទី យប់អធ្រាត្រថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

ជនសង្ស័យឈ្មោះ ឆាន កក្កដា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ឃាត់ខ្លួននៅចំណុចឆ្នេរអណ្តូងទរ ស្ថិតនៅភូមិឬទ្ធីពីរ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ស សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1KG-7310  ជារបស់ជនរងគ្រោះ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *