រថយន្តកូរ៉ូឡាស៊េរីចាស់ បើកលឿនក្រឡាប់ផ្ងារ ជើងឡើងលើតែគ្មានអ្នករបួស..!!!

(ខេត្តបន្ទាយមានជ័យ)៖ រថយន្តកូរ៉ូឡាសេរីចាស់ បើកលឿនក្រឡាប់ផ្ងារ ជើងឡើងលើតែគ្មានអ្នករបួស ដែលកើតឡើងនៅល្ងាច ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤តាមផ្លូវជាតិលេខ៥ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។

អ្នកឃើញហេតុការណ៍ បានប្រាប់ថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍ កើតឡើងមានរថយន្ត ម៉ាកកូរ៉ូឡាស៊េរី ចាស់ដែលពាក់ ផ្លាកលេខបាត់ដំបង 2A.5308 បានបើកបរតាម បណ្តោយជាតិលេខ៥ ក្នុងទិសដៅពីលិចមកកើត រឺ ក៏ពីក្រុងប៉ោយប៉ែត មកក្រុងសិរីសោភ័ណ ក្នុងល្បឿនលឿន ឡើងវ៉ាជែងរថយន្ត ស្របទិសគ្នាបណ្តាលក្រឡាប់ ផ្ងារជើងឡើងលើតែ សំណាងគ្មានអ្នករង គ្រោះខូចខាតតែរថយន្ត។

ក្រោយគ្រោះថ្នាក់ចរាចរណ៍ កើតឡើងឃើញមន្ត្រី នគរបាលចរាចរណ៍ ផ្លូវគោកខេត្តបន្ទាយមានជ័យ បានចុះមកពិនិត្យនិង សម្រួលចរាចរណ៍ហើយ ធ្វើការវាស់វែងបានប្រាប់ ថាមូលហេតុគ្រោះថ្នាក់ ចរាចរណ៍កើតឡើង គឺរថយន្តកូរ៉ូឡា បានបើកបរក្នុងល្បឿនលឿន គ្មានការប្រុងប្រយ័ត្ន ទើបបង្កឲ្យគ្រោះថ្នាក់ ក្រឡាប់ផ្ងារជើងដោយខ្លួនឯង បណ្តាលខូចខាត រថយន្តមិនប៉ះពាល់ ដល់អ្នកដំណើរ។

មន្ត្រីនគរបាលចរាចរណ៍ បានបញ្ជាក់ថា៖ ក្រោយពីវាស់វែង ហើយដោយគ្រោះចរាចរណ៍ កើតឡើងដោយខ្លួន ឯងមិនបង្កគ្រោះ ដល់អ្នកដទៃនោះទេ ហើយម្ចាស់បាន ហៅរថយន្តមកស្ទូច យកទៅជួសជុលដោយខ្លួនឯង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *