អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ៖ ១សប្ដាហ៍មកនេះ! នគរបាលជាតិឃាត់ ខ្លួនជនសង្ស័យ២៩៤នាក់ ពាក់ព័ន្ធបទល្មើស គ្រឿងញៀន១៣៣ករណី ទូទាំងប្រទេស!

(ភ្នំពេញ)៖ កម្លាំងនគរបាលជាតិ មិនដកដៃពីប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនឡើយ។ ក្នុងយៈពេល៧ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកម្ភៈ ឆ្នាំ២០២៤ នេះទៀត កម្លាំងនគរបាលជាតិ បានបន្តប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន១៣៣ករណី។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យ រងក្រសួងមហាផ្ទៃ។

បើតាមលោក ទូច សុឃៈ (សុខៈ) ក្នុងកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចដើម្បីសេចក្ដីសុខនិងភាពកក់ក្ដៅជូនប្រជាពលរដ្ឋនេះ កម្លាំងនគរបាលជាតិ ទាំងកម្រិតអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ ទូទាំងប្រទេស បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន២៩៤នាក់។

ការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ គឺជាកិច្ចការអាទិភាពមួយ ក្នុចចង្កោមការងារ អាទិភាពចំនួន៦ ដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដៅយកមកអនុវត្តចាប់ពីដើមនីតិកាលទី៧ ស្របតាមមរតក គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងគោលការណ៍ ដឹកនាំរបស់ សម្ដេចហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ឈរលើគោលការណ៍ មនុស្សគ្រប់រូបមានសិទ្ធិ និងទំនួលខុសត្រូវដូច គ្នាចំពោះមុខច្បាប់ និងជាពិសេសដោយ មានការដាក់ចេញគោលការណ៍ «សម្អាតផ្ទះយើង» ប្រកបដោយភាពម៉ឺងម៉ាត់ របស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអនុវត្តការធ្វើតេស្តរក សារធាតុញៀនលើមន្រ្តី នគរបាលជាតិ  និងមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ រហូតឈានដល់ការ សម្រេចបណ្ដេញមន្រ្តីមួយ ចំនួនតូចចេញពីក្របខ័ណ្ឌ បន្ទាប់ពីរកឃើញថា បានប្រើប្រាស់គ្រឿងញៀន ! សម្អាតផ្ទះយើង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *