ទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំគណៈប្រតិភូ អន្តរក្រសួងចុះពិនិត្យ ទីតាំងត្រៀមរៀប ចំធ្វើជាម្ចាស់ផ្ទះ និងទទួលបដិសណ្ឋារ កិច្ចគណៈប្រតិភូចូលរួមកិច្ច ប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយ ដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា

(សៀមរាប)៖ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានគណៈ កម្មការអន្តរក្រសួង បានដឹកនាំគណៈ ប្រតិភូអន្តរក្រសួង ចុះពិនិត្យទីតាំងរៀប ចំកិច្ចប្រជុំកំពូល កិច្ចប្រជុំពាក់ព័ន្ធ និងព្រឹត្តិការណ៍នានា និងទទួលបដិសណ្ឋារ កិច្ចចំពោះគណៈ ប្រតិភូជារដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ា រដ្ឋមិនមែនភាគី និងអង្គការអន្តរជាតិ ដែលនឹងអញ្ជើញ ចូលរួមកិច្ចប្រជុំ កំពូលសៀមរាប-អង្គ រស្តីពីពិភពលោកមួយ ដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា គ្រោងនឹងប្រព្រឹត្តិ ទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។

ទីតាំងដែលត្រូវ ចុះពិនិត្យមើលរួមមាន អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សណ្ឋាគារសុខា និងទីតាំងមួយចំនួន ស្ថិតក្នុងតំបន់រមណីយ ដ្ឋានអង្គរ ក្រោមកិច្ចសហការជាមួយ រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងភាគីពាក់ព័ន្ធ ក្នុងខេត្តសៀមរាប។

ក្នុងឱកាសចុះពិនិត្យនេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដល់គ្រប់ភាគីពាក់ព័ន្ធក្នុងខេត្ត ព្រមទាំងបានបញ្ជាក់ថា ព្រឹត្តិការណ៍ រៀបចំកិច្ចប្រជុំ អនុសញ្ញាអូតាវ៉ាក្នុងទឹកដី ខេត្តសៀមរាបនេះ គឺជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្ត និងមានសារៈ សំខាន់មួយដែល បញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាមិន ត្រឹមតែជាប្រធាន ប៉ុណ្ណោះទេ គឺប្រជាជនកម្ពុជា ទាំងមូលជាប្រធាន នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ពាក់ព័ន្ធនឹងវិស័យ សកម្មភាពមីនថ្នាក់ពិភពលោក  ហើយប្រជាជនកម្ពុជា នឹងទទួលបាននូវអត្ថ ប្រយោជន៍យ៉ាងច្រើន ពីដំណើរទស្សនកិច្ច របស់គណៈប្រតិភូជុំ វិញពិភពលោក ជាពិសេសអ្នកខេត្តសៀមរាប និងអ្នករកស៊ីផ្នែកវិស័យ សេវាកម្មទេសចរណ៍។

លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា ការទទួលធ្វើជាម្ចាស់ផ្ទះនេះ នឹងផ្តល់សារវិជ្ជមានពីកម្ពុជា និងមានសារៈសំខាន់បំផុតទៅ កាន់ពិភពលោកថា ប្រទេសកម្ពុជា បានទទួលសុខសន្តិភាព និងសុវត្ថិភាពពេញ លេញក្រោមនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងខណៈពេលប្រទេស មួយចំនួនកំពុងជួបនូវ វិបត្តិសង្រ្គាម និងទាមទារឱ្យមានការចូល រួមថែរក្សាសន្តិភាព និងការងារបោស សម្អាតមីន។

ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំឱ្យ គ្រប់ភាគីពាក់ព័ន្ធ ក្នុងខេត្តសៀមរាបទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ផ្តល់ស្នាមញញឹម  និងទទួលបដិសណ្ឋារ កិច្ចយ៉ាងកក់ក្តៅជា មួយនឹងវប្បធម៌ប្រពៃណី ដ៏យូរលង់របស់កម្ពុជា ចំពោះគណៈ ប្រតិភូជុំវិញពិភពលោកនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *