ឃាត់រថយន្ត សាំងយ៉ុង ដឹកប្រហិតចម្រុះចំនួន ២០០០គីឡូក្រាមគ្មានគុណភាព មកពីតំបន់សនៃព្រំដែនថៃ

(ភ្នំពេញ)៖  កម្លាំងការិយាល័យ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ  បានចុះស្រាវជ្រាវ បង្រ្កាប បទល្មើស សេដ្ឋកិច្ច  ជាក់ស្ដែង បានធ្វើការបង្រ្កាបនិងឃាត់ឃាត់រថយន្ត សាំងយ៉ុង ដឹកប្រហិតចម្រុះចំនួន ២០០០គីឡូក្រាមគ្មានគុណភាព មកពីតំបន់សនៃព្រំដែនថៃ  ចូលមកកម្ពុជា។

ក្នុងប្រតិបត្តិការនោះ ដោយអនុវត្តតាមបទ បញ្ជារបស់លោកឧត្តម សេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង  និងជាស្នងការ នគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ កម្លាំងការិយាល័យ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច បានធ្វើបង្ក្រាបឃាត់ រថយន្តម៉ាក Ssang Young Istana ពណ៌ប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2T-6216 ដឹកផលិតផល (ប្រហិតចម្រុះ) ចំនួន ២០០០គីឡូក្រាម គ្មានសុវត្ថិភាពនិង មិនអនុលោមភាព ផ្នែកបទដ្ឋានព័ត៌មាន លក្ខខណ្ឌតម្រូវម្ហូប អាហារដោយគ្មាន ច្បាប់អនុញ្ញាត ពីតំបន់សនៃព្រំដែនថៃ ឃាត់នៅចំណុចដីឡូតិ៍គ្មានលេខ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្នកម្លាំងការិយាល័យ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច បានប្រគល់រថយន្ត និងផលិតផល (ប្រហិតចម្រុះ) ខាងលើ ជូនអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការ ក្លែងបន្លំ(សាខា ក.ប.ប. រាជធានីភ្នំពេញ) ដើម្បីយកទៅបំផ្លាញ ចោលតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *