អុញនោះ! លោកស្នងការនគរ បាលខេត្តកំពត ប្រកាសជូនរង្វាន់ ១លានរៀល ចំពោះបងប្អូនណា ដែលផ្តល់ដំណឹង ដល់សមត្ថកិច្ចរក ឃើញរថយន្ត FORD RAPTOR ពាក់ស្លាកលេខ MENGPECH

(ខេត្តកំពត)៖ យោងតាមរយៈ ហ្វេសប៊ុកផ្លូវការ របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្ត  កំពត នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រកាស ជូនរង្វាន់ចំនួន ១លានរៀលចំពោះ បងប្អូនណាដែល ផ្តល់ដំណឹងដល់ សមត្ថកិច្ចរកឃើញ រថយន្តម៉ាក់ FORD RAPTORពណ៍ស ពាក់ស្លាកលេខ MENGPECH សូមទាក់ទង មកលេខទូរសព្ទ័ នេះ092937705 ហើយយើង នឹងរក្សារការ សម្ងាត់ជូន ។

សូមជម្រាបជូនថា លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា វត្ថុតាងក៏មិន យកមកប្រគល់ ឱ្យសមត្ថិកិច្ច ប្អូនក៏មិនចូល ខ្លួនមកបំភ្លឺ អោយសមត្ថកិច្ច ប្អូនមើលស្រាល ច្បាប់ពេកហើយ កុំគិតថាសង សំណងរដ្ឋប្បវេណី ហើយប្អូនរួចខ្លួន អោយសោះប្អូន ផល្លា ស៊ីម៉េង រង់ចាំមើលច្បាប់ អនុវត្តយ៉ាងណា ជាមួយប្អូន !!!! ថ្ងៃទី០៣  ខែកុម្ភៈ  ឆ្នាំ ២០២៤។

គួររម្លឹកថា លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ កាលពីល្ងាចថ្ងៃ ទី ៣០ ខែមករា ឆ្នាំ២០២៤នេះ បានថ្លែងថា៖ សូមម្ចាស់ឡានឈ្មោះ ផល្លា ស៊ីម៉េង ដែលមានទីលំ រស់នៅខេត្តកណ្តាល ចូលខ្លួនមកដោះ ស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយជន រងគ្រោះស្លាប់ពីរនាក់ កាលពីថ្ងៃទី២៨ ខែមករាឆ្នាំ២០២៤ នៅវេលាម៉ោង ១២និង៤០នាទីរសៀល នៅស្រុកដងទុង។

លោកឧត្តមសេនីយ៍ទោ ស្នងការបានសង្កត់ធ្ងន់ថា សូមម្ចាស់រថយន្ត អញ្ជើញមកស្នងការដ្ឋាននគរបាល ខេត្តកំពតនៅថ្ងៃទី០១  ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សូមបញ្ជាក់ដែរថា កាលពីវេលាម៉ោង១២ និង៥៥នាទីរសៀល មានករណី “គ្រោះថ្នាក់ចរាចរណ៍” រវាងរថយន្តនិងម៉ូតូ បណ្តាលឱ្យរបួសធ្ងន់ចំនួន០២នាក់ (ប្រុស០១នាក់) លើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ១២៤និង១២៥ ស្ថិតនៅចំនុចភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។

ក្រោយកើតហេតុ កម្លាំងជំនាញនៃ អធិការដ្ឋាននគរបាល ស្រុកដងទង់  សហការណ៍ជាមួយ កម្លាំងជំនាញនៃប៉ុស្តិ៍ នគរបាលរដ្ឋបាលល្អាង បានចុះដល់កន្លែងកើតហេតុ វាស់វែង បញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ  ប៉ុន្តែ ដោយសារ របួសធ្ងន់ធ្ងរពេក បណ្ដាលឱ្យជនរងគ្រោះ ស្លាប់ទាំងពីរនាក់ រីម៉ូតូរក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ល្អាងជាបណ្តោះអាសន្ន និងបន្តស្រាវជ្រាវ ស្វែងរករថយន្តបង្ក ដើម្បីដោះស្រាយ​តាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *