នគរបាលស្រុកឯកភ្នំ និងស្រុកមោងឫស្សី ឃាត់ខ្លួ នជនសង្ស័យចំនួន០៤នាក់ ករណីរក្សាទុកចែកចាយគ្រឿងញៀនដោយខុសច្បាប់

(ខេត្តបាត់ដំបង)៖ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង កាលពីព្រឹក ថ្ងៃទី២៧ខែមករា ឆ្នាំ២០២៤នេះ  បានឱ្យដឹងថា កម្លាំងនគរបាលស្រុកឯកភ្នំ និងស្រុកមោងឫស្សី ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីរក្សាទុកចែកចាយ គ្រឿងញៀនដោយខុសច្បាប់ ពីរករណីផ្សេងគ្នា យកមកសាកសួរ ដើម្បីចាត់ការតាមច្បាប់ ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដោយអនុវត្តតាមយោបល់ ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារ ប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាន នគរបាលស្រុកឯកភ្នំ និងអធិការដ្ឋាន នគរបាលស្រុកមោងឫស្សី បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ២ករណីផ្សេងគ្នា ក្នុងបទល្មើសជាក់ ស្តែងនៅថ្ងៃទី២៦ ខែមករា ម្សិលមិញនេះ  ។

កិច្ចប្រតិបត្តិការទី០១ វេលាម៉ោង១៤និង០០នាទី នៅចំណុចភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍ន គរបាលរដ្ឋបាលកោះជីវាំង នៃអធិការដ្ឋាន នគរបាលស្រុកឯកភ្នំ ដឹកនាំដោយលោក វរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុក ឯកភ្នំ បានចុះប្រតិបត្តិការ បង្ក្រាបករណីរក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ទី១.ឈ្មោះ ង្វៀង វុឹងសុង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងទី២.ឈ្មោះ ប៊ួយ ធីង៉ុក ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ដកហូត វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ២៧ថង់ ទម្ងន់ ៤.៤០ក្រាម ។ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ ។ ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ។ អាំងវ៉ិចទ័រសម្រាប់ឆក់ត្រីចំនួន០៣ ។ ទូរស័ព្ទដៃចំនួន០១ ។ លោហះធាតុពណ៍លឿង (ក្រវ៉ិលចំនួន០១គូរ) ។ ប្រាក់ខ្មែរចំនួន២០ម៉ឺនរៀល ។

កិច្ចប្រតិបត្តិការទី០២ វេលាម៉ោង២១និង៤៥នាទី នៅវាលស្រែ ចំណុចក្រុមទី០៥ ភូមិវាល ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍ន គរបាលរដ្ឋបាល នៃអធិការដ្ឋាន នគរបាលស្រុកមោងឫស្សី ដឹកនាំដោយ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុក មោងឫស្សី បានចុះប្រតិបត្តិការ បង្ក្រាបករណីរក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន ០១ករណី  ក្នុងបទល្មើសជាក់ស្តែង ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ទី១.ឈ្មោះ ជីម សោភក្ដី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិត្រស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងទី២.ឈ្មោះ ហ៊ឹម ជីវ័ន្ត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប្រឡាយស្ដៅ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ០.១០ក្រាម ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញ នៃស្នងការរដ្ឋាននគរបាល ខេត្តបាត់ដំបង កសាងសុំណុំរឿង បញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការបន្តរ ទៅតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *